វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម G20

វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម G20 - ảnh 1
វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម G20

(VOV)_នាយប់ថ្ងៃទី១៦​កុម្ភះ (តាមម៉ោងវៀតណាម) សន្និសីទរដ្ឋមន្ត្រី​ការ​បរទេស
ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20)
បានប្រារព្វឡើងនៅទីក្រុង Bonn (ប្រទេសអាលឺម៉ង់)។ ​ឧបនា​យ​​ក​រដ្ឋមន្ត្រីវៀតណាម 
លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាម​អញ្ជើញចូលរួមសន្និសីទ។

          ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទលើកនេះ នារសៀលថ្ងៃទី១៦កុម្ភះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួម និងថ្លែងមតិ​នៅកិច្ច​ប្រ
ជុំ ​ស្ដីអំពី៖របៀបវារះឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍន៍ចីរភាព។ ដោយមាន​សារ ​“ ​បង្កើន
ទំនាក់ទំនងដៃគូសកល ដើម្បីទទួលអោយបានគោលដៅនៃរបៀប​វារះឆ្នាំ២០៣០”
ឧបនាយករដ្ឋមន្ត្រី​ លោក Pham Binh Minh បានសង្កត់ធ្ងន់ទៅលើ​ការបង្កើនកិច្ច
សហប្រតិបត្តិការសកល ក្នុងការអនុវត្តកិច្ចសន្យា និងគោលដៅ​របៀបវារះឆ្នាំ២០៣០ 
ដោយមានផែនការ និងវិធានការណ៍ជាក់ស្ដែង ស្នើអោយ​បណ្ដាប្រទេសG20 បង្កើន
ជំនួយសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ​ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អភិ
វឌ្ឍន៍ប្រភពធនធានមនុស្ស និងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ឧបនាយក
រដ្ឋមន្ត្រីក៏បានវាយតំលៃអំពីការស្ថិរភាពរបស់​ខឿនសេដ្ឋកិច្ចសកល ជាលក្ខណះចាំ
បាច់ សំរាប់ការអភិវឌ្ឍន៍ចីរភាពជាពិសេសគឺចំពោះប្រទេសកំពុងអភិវឌ្ឍន៍។ ឧប
នាយករដ្ឋមន្ត្រីក៏បានអះអាងថា៖ ដោយមានតួនាទីជាប្រទេសម្ចាស់ផ្ទះឆ្នាំ APEC
 2017 វៀតណាមកំពុងរួមសហការជិតស្និទ្ធ​ជាមួយខឿនសេដ្ឋកិច្ចជាសមាជិក APEC
ខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ចីរភាព ​ច្នៃប្រឌិត និងគ្រប់ដណ្ដប់។

          នៅខាងក្រៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏មាន​ជំ
នួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Alfonso Dastis និង​រដ្ឋមន្ត្រី
ការបរទេសសអាលឺម៉ង់ លោក Sigma Gabriel ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ