វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខកម្ម អាស៊ាន

       

វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខកម្ម អាស៊ាន - ảnh 1
គណះប្រតិភូជាន់ខ្ពស់វៀត​ណាម​ ចូលរួម​AMAF – 35
(រូបថត​VNA))

  (VOV)_អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទថ្មីវៀតណាម លោកស្រី Nguyen Thi Xuan Thu បានដឹកនាំគណះប្រតិភូជាន់ខ្ពស់វៀត​ណាម​ ចូលរួម​សន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខកម្ម អាស៊ាន​ លើកទី៣៥ (​ AMAF – 35) សន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខកម្ម អាស៊ាន​ជាមួយប្រទេសដៃគូ ចិន ជប៉ុន និងកូរ៉េខាងត្បូង ( AMAF + 3) លើកទី ​១៣ និងសន្និសីទរដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌា លើកទី៣ អំពីកិច្ចសហប្រតិបត្តិការ​កសិកម្ម​ រុក្ខកម្ម ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៨ កញ្ញា នៅ​ទីក្រុង​Kuala Lumpur ម៉ាឡេស៊ី។

នៅសន្និសីទ បណ្ដារដ្ឋមន្ត្រីនឹងអះអាងនូវសារសំខាន់ក្នុងកិច្ចសហប្រតិបត្តិការកសិកម្ម រុក្ខកម្ម និងជលផល ក្នុងក្របខ័ណ្ឌ AMAF និង AMAF + 3។​ទន្ទឹមនឹងនោះ ស្នើរជំរុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បី​ឆ្ពោះទៅសហគមន៍អាស៊ានមួយ អភិវឌ្ឍន៍យ៉ាងសកម្មនិងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ