វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គនិងកូរ៉េខាងត្បូង លើកទី ៤


វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គនិងកូរ៉េខាងត្បូង លើកទី ៤ - ảnh 1
វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គនិងកូរ៉េខាងត្បូង លើកទី ៤ (Image: VNA)

(VOVworld) – សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គនិង
កូរ៉េខាងត្បូង លើកទី ៤ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៩ កក្កដា នៅរដ្ឋធានី
Seoul កូរ៉េខាងត្បូងក្រោមការធ្វើជាអធិបតីរបស់រដ្ឋមន្ត្រីការបរទេសប្រទេស
ម្ចាស់ផ្ទះនិងសមភាគីថៃ។ សន្និសីទលើកនេះគឺព្រឹត្តិការណ៍សំខាន់ក្នុង
ចំណោមសកម្មភាពនៃឆ្នាំជួបប្រាស្រ័យ រវាងបណ្ដាប្រទេសនៅតំបន់
ទន្លេមេគង្គ-កូរ៉េខាងត្បូងឆ្នាំ ២០១៤។ នៅសន្និសីទលើក នេះ បណ្ដារដ្ឋមន្ត្រី
ការបរទេសបានផ្លាស់ប្តូរអំពីទិសដៅលាតត្រដាងកិច្ចហសប្រតិបត្តិ ការ
ទ្វេភាគីនាពេលខាងមុខ ក៏ដូចជា បញ្ហាអន្តរជាតិមួយចំនួន ក្នុងនោះ មាន ស្ថានភាពនៅសមុទ្រខាងកើត។ សន្និសីទបានអនុម័តលើផែនការធ្វើ
សកម្មភាពឆ្នាំ ២០១៤-២០១៧ និងដំណើរការប្រើប្រាស់មូលនិធិសហ
ប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង។  ថ្លែងមតិនៅសន្និសីទ ឧបនាយក
រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh ដែលដឹកនាំដោយគណៈប្រតិភូវៀតណាមចូលរួម សន្និសីទលើកនេះ
បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សចំពោះការអភិវឌ្ឍន៍ក្នុងអនុតំបន់
ទន្លេមេគង្គ ចែករំលែកនតិក្នុងការជំរុញកំណើនបៃតង់ក្នុងតំបន់ ជាដើម។

ការចូលរួមរបស់វៀតណាមនៅបណ្ដាសន្និសីទរួមចំណែកជំរុញការអភិវឌ្ឍន៍
ដៃគូ យុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងនិងទំនាក់ទំនងមិត្តភាព
រវាងវៀតណាម ជាមួយបណ្ដាប្រទេសមេគង្គផ្សេងៗទៀតព្រមទាំង អះអាង
នូវការយកចិត្តទុកដាក់របស់ វៀតណាមចំពោះយន្តការសហប្រតិបត្តិការ
មេគង្គ-កូរ៉េខាងត្បូង។ វៀតណាមនិងកូរ៉េខាងត្បូងនឹងធ្វើសហអធិបតីបណ្ដា
សន្និសីទមេគង្គ-កូរ៉េខាងត្បូងនាឆ្នាំ ២០១៥។ នៅខាងក្រៅសន្និសីទឧបនាយក
រដ្ឋមន្ត្រីវៀតណាមបានជួបចរចារជាមួយរដ្ឋមន្ត្រី​ការបរទេសកូរ៉េខាងត្បូងលោក
Yun Byung-se អំពីការអនុវត្តកិច្ចព្រមព្រៀងដែលភាគី ទាំង ២ ទទួលបាន
ព្រមទាំង សហការយ៉ាងសកម្មបង្កើនកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ