វៀតណាមចូលរួមសន្និសីទវិទ្យាសាស្ត្រការរស់អាស៊ាន។
(VOV) /  
|
វៀតណាមចូលរួមសន្និសីទវិទ្យាសាស្ត្រការរស់អាស៊ាន។ (vov.vn) |
VOV-សន្និសីទវិទ្យាសាស្ត្រការរស់អាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង
បាំងកក ថៃ ជាមួយការចូលរួមរបស់ដំណាងបណ្ដាប្រទេសអាស៊ាននិងប្រទេសក្រៅដំបន់មួយចំនួនដូចជាជប៉ុនកូរ៉េខាងត្បូងចិននិងអូស្ត្រាលី។ សន្និសីទរួមមានបណ្ដាសិក្ខាសាលាអន្តរជាតិនិងពិពណ៌ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩កក្កដា សំដៅលើកកំពស់តួនាទីរបស់វិទ្យាសាស្ត្រការរស់និងបច្ចេកវិទ្យាជីវវិទ្យា បំរើឲ្យជីវភាពរស់នៅត្រៀមល្អជាងសំរាប់និន្នាការ
សមាហរណកម្មនិងសេរីភាពបនីយកម្មក្នុងអាស៊ាននាឆ្នាំ២០១៥។ នៅសន្និសីទ
លើកនេះ គណៈប្រតិភូវៀតណាមបានចូលរួមពិពរណ៌អំពីបណ្ដាសមិទ្ធិស្រាវជ្រាវ
អំពីជីវសាស្ត្រ ឪសថ សុខាភិបាលបំរើឲ្យជីវភាពរស់នៅ ទន្ទឹមនឹងនោះផ្សព្វផ្សាយសកម្មភាពទាក់ទិនដល់វិស័យវិទ្យារស់នៅ និងសកម្មភាពមានចរិតលក្ខណៈអន្តរជាតិដែលនឹងត្រូវរៀបចំក្នុងរយៈពេលខាងមុខ។ ស្តង់ពិពរណ៌របស់វៀតណាមទាក់ទាញបានការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានអ្នកស្រាវជ្រាវ អ្នកវិទូនៃ
បណ្ដាប្រទេស៕
-VOV