វៀតណាមចូលរួមសន្និសីទសេដ្ឋកិច្ចបៃតងដោយចីរភាពឆ្នាំ ២០១៨
(VOVWORLD) -សន្និសីទសេដ្ឋកិច្ចបៃតងដោយចីរភាព (SBEC) បានប្រព្រឹត្តិទៅនៅ ទីក្រុង Nairobi ប្រទេស Kenya ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិការ។ សន្និសីទ SBEC នេះ បានរៀបចំឡើងដោយប្រទេស Kenya ប្រទេសកាណាដា និងប្រទេសជប៉ុន ក្រោមការជួយឧបត្ថម្ភរបស់ UNDP។
គណៈប្រតិភូវៀតណាមនិងគណៈប្រតិភូកាណាដានៅខាងក្រៅសន្និសីទសេដ្ឋកិច្ចបៃតងដោយចីរភាពឆ្នាំ ២០១៨ (VOV) |
គណប្រតិភូវៀតណាមរួមមានតំណាងក្រសួងធនធាន និងបរិស្ថាន ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស បានអញ្ជើញចូលរួមសន្និសីទនេះ។ សន្និសីទ SBEC ក៏មានការចូលរួមរបស់តំណាងចំនូន ១៨ ០០០ រូប មកពីប្រទេសចំនួន ១៨៣ ក្នុងនោះ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាចំនួន ៤០ រូប។ ដោយមានប្រធានបទ "សេដ្ឋកិច្ចបៃតង និងរបៀបវារៈដល់ឆ្នាំ២០៣០ ស្ដីពីការអភិវឌ្ឍដោយចីរភាព" នោះ សន្និសីទ SBEC ឆ្នាំ២០១៨ គឺជាឱកាសសម្រាប់ប្រទេសនានាក្នុងការពិភាក្សាអំពីវិធានការប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព និងចីរភាព ក៏ដូចជាធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
នៅក្នុងកិច្ចិប្រជុំឯកទេសស្ដីពីការធ្វើសកម្មភាពដើម្បីអាកាសធាតុ កសិកម្ម និងការគ្រប់គ្រងកាកសំណល់និងការបំពុលមហាសាគរនោះ លោកស្រី Pham Thi Gam តំណាងមួយរូបមកពីក្រសួងធនធាន និងបរិស្ថានវៀតណាមបានថ្លែងសុន្ទរកថាអំពីការបំពុលបរិស្ថានទឹក ដោយសារកាកសំណល់ថង់ប្លាស្ទិក។ លោកស្រីបានអះអាងនូវការសាកល្បងដ៏ធំធេង ដែលប្រទេសនានាកំពុងប្រឈមមុខ ជាពិសេសគឺសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាវៀតណាម។ លើលពីនេះទៅទៀត គណប្រតិភូវៀតណាមក៏បានចែករំលែកអំពីគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមក្នុងការដោះស្រាយការបំពុលបរិស្ថានដោយសារ កាកសំណល់ថង់ប្លាស្ទិកផងដែរ៕