វៀតណាមចូលរួមសន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៥
|
វៀតណាមចូលរួមសន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៥ (Image: VNA) |
(VOVworld) – សន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៥ បានបើកជាផ្លូវ
ការនៅទីក្រុងម៉ូស្គូ រុស្ស៊ី ដោយមានការចូលរួមរបស់តំណាងចំនួន ៥០០ នាក់មក
ពីប្រទេសចំនួន ៨០ លើពិភពលោក។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
នាយឧត្តមសេនីយ៍ Ngo Xuan Lich បានចូលរួមសន្និសីទលើកនេះ។ ខ្លឹមសារ
ស្នូលនៃសន្និសីទលើកនេះគឺការតស៊ូប្រឆាំងភេរវកម្ម ក្រៅពីនោះ អង្គសន្និសីទ
យកចិត្តទុកដាក់ពិសេសដល់កិច្ចសហប្រតិបត្តិការយោធាដោយគោលដៅពង្រឹង
សន្តិសុខសកល បញ្ហាសន្តិសុខនៅអឺរ៉ុប មជ្ឈឹមបូព៌ារ ស្ថានភាពនៅអាស៊ី-ប៉ាស៊ីហ្វិក
ផងដែរ។ ក្នុងបទសន្ទរកៈថានៅពិធីបើក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey
Shoigu បានអះអាងនូវសារៈសំខាន់នៃការប្រឆាំងភេរវកម្មក្នុង កាលៈទេសៈ
បច្ចុប្បន្ន ព្រមទាំង រំលឹកឡើងវិញបណ្ដាបញ្ហាដែលសាធារណៈមតិ កំពុងយក
ចិត្តទុកដាក់ក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
NATO រុស្ស៊ីជាមួយប្រទេសនៅក្នុងតំបន់និងលើពិភពលោក។
នៅសម័យប្រជុំលើកទី ២ ដោយប្រធានបទ «បណ្ដាការសាកល្បងនិងលទ្ធ
ភាពសហប្រតិបត្តិការយោធាអន្តរជាតិនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» រដ្ឋមន្ត្រីការ
ពារ ប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងសន្ទរកៈថា
ក្រោមចំណងជើងថា «រួមដៃកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៅជាតំបន់សន្តិភាព
សហប្រតិបត្តិការនិងអភិវឌ្ឍន៍មួយ»។ ក្នុងនោះ វៀតណាមជានិច្ចកាលរក្សាគោល
ជំហរធានាផលប្រយោជន៍ជាតិឲ្យសមស្របនឹងច្បាប់អន្តរជាតិ ដោយឈរលើ
មូលដ្ឋានគោរពគ្នាទៅវិញទៅមកសមភាព អនុវត្តមុនក៏ដូចជាក្រោយគោលមាគ៌ារ
កិច្ចការបរទេសឯករាជ្យម្ចាស់ការសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ពហុភាគី
សម្បូរបែបភាវូបនីយកម្មនិងធ្វើសមហរណកម្មអន្តរជាតិ។ គោលនយោបាយការ
ពារជាតិរបស់វៀតណាមគឺសន្តិភាពនិងការពារខ្លួនឯង។ វៀតណាមមិនសហការ
ជាមួយប្រទេសដទៃដើម្បីប្រឆាំងប្រទេសទី ៣ គ្មានធ្វើហានិភ័យទៅលើ ផល
ប្រយោជន៍នៃប្រទេសដទៃទេ ដោះស្រាយរាល់ជំលោះដោយសន្តិវិធីនិងប្រតិ
បត្តិតាមច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Ngo Xuan Lich
ក៏បានវាយតំលៃថា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់រុស្ស៊ី
ក្នុងសតវត្សទី ២១» មានអត្ថន័យយុទ្ធសាស្ត្រ។ លោក Ngo Xuan Lich បាន
អះ អាងថា៖
«តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានផ្ទៃដីធំទូលាយសំរាប់ប្រទេសទាំងឡាយរួមរស់
ក្នុងសន្តិភាពនិងទទួលផលប្រយោជន៍យុទ្ធសាស្ត្រដ៏ធំធេង។ ដូច្នេះ វៀតណាម
ជានិច្ចកាលមានគោលបំណងថា៖ប្រទេសទាំងអស់ជាពិសេសគឺបណ្ដាមហា
អំណាចក្នុងនោះមានរុស្ស៊ីផងគប្បីសម្តែងឲ្យច្បាស់ថែមទៀតនូវតួនាទីភារកិច្ច
របស់មហាអំណាចចំពោះសន្តិសុខក្នុងតំបន់ដើម្បីគោលដៅកសាងអាស៊ី-
ប៉ាស៊ីហ្វិកក្លាយទៅជាតំបន់សន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍សម្បូររុងរឿង៕»