(VOVworld) - សន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី៤ដែលប្រព្រឹត្តទៅក្នុងរយៈ
ពេល២ថ្ងៃ ទី១៦និងទី១៧ មេសា នៅទីក្រុងម៉ូស្គូ ដោយក្រសួងការពារជាតិរុស្ស៊ី
រៀបចំឡើង បានទាក់ទាញការចូលរួមរបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំយោធានិងការពារ
ជាតិមកពី ប្រទេសចំនួន៧០និងអង្គការអន្តរជាតិចំនួន៦។គណៈប្រតិភូវៀតណាម
ដឹកនាំដោយអគ្គ សេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយទោ Vo
Van Tuan បានចូល រួមនិងថ្លែងបទសន្ទរកថានៅសន្និសីទនេះ។ប្រធានបទស្នូលនៃ
សន្និសីទលើកនេះ គឺបញ្ហាសន្តិសុខលើទូទាំងពិភពលោក ដែលបានទាក់ទាញការ
យកចិត្តទុកដាក់ពិសេសរបស់សាធារណៈមតិអន្តរជាតិក៏ដូចជាប្រទេសម្ចាស់ផ្ទះ។
|
អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយទោ Vo Van Tuan (រូបថត៖TTXVN) |
នារសៀលថ្ងៃដដែល បណ្ដាតំណាងបានប្រមូលផ្ដុំពិភាគ្សាអំពីខ្លឹមសារសំខាន់ចំនួន
២រួមមានយថាទស្សន៍សហប្រតិបតិ្តការការពារជាតិរវាងប្រទេសនានាក្នុងការតស៊ូ
ប្រយុទ្ធប្រឆាំងភេរវកម្ម ស្ថានភាពនៅអាហ្គានីស្ថានក្រោយពីកម្លាំងរក្សាសន្តិភាព
អន្តរជាតិដក ចេញពីប្រទេសនេះ ក៏ដូចជាវិធានការសំដៅប្រឆាំងនឹងការគំរាមកំ
ហែងទើបលេច ឡើងនិងយ៉ាងគ្រោះថ្នាក់បំផុត នោះគឺរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាស។
ប្រធានគណៈប្រតិភូវៀតណាម ឧត្តមសេនីយទោ Vo Van Tuan បានអះអាងនូវ
គោល ជំហររបស់វៀតណាម គឺគាំទ្រការបើកទូលាយនិងលើកកំពស់តួនាទី
របស់អ.ស.ប ក៏ដូចជាយន្តការសន្តិសុខពហុភាគីនានាផងដែរ៕