វៀតណាមចូលរួមសន្និសីទអន្តរជាតិរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបដិវត្តន៍សង្គមនិយម ខែតុលា

(VOVWORLD) -ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ តុលា នៅឥណ្ឌា គណបក្សកុម្មុយនីស្តឥណ្ឌា (CPI) បានរៀបចំសន្និសិទអន្តរជាតិ ជាមួយប្រធានបទ “១០០ ឆ្នាំ បដិវត្តន៍សង្គមនិយម ខែតុលាដ៏មហិមា បទពិសោធន៍អតីតកាលនិងបច្ចុប្បន្នស្ដីពីការកសាងសង្គមនិយម មេរៀន និងយុទ្ធសាស្ត្រសម្រាប់ជនកុម្មុយនីស្តក្នុងពិភពលិកបច្ចុប្បន្ន”។
វៀតណាមចូលរួមសន្និសីទអន្តរជាតិរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបដិវត្តន៍សង្គមនិយម ខែតុលា - ảnh 1វៀតណាមចូលរួមសន្និសីទអន្តរជាតិរំលឹកខួប
អនុស្សវរីយ៍លើកទី១០០ ទិវាបដិវត្តន៍សង្គមនិយម ខែតុលា 

ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ តុលា នៅឥណ្ឌា គណបក្សកុម្មុយនីស្តឥណ្ឌា (CPI) បានរៀបចំសន្និសិទអន្តរជាតិ ជាមួយប្រធានបទ “១០០ ឆ្នាំ បដិវត្តន៍សង្គមនិយម ខែតុលាដ៏មហិមា បទពិសោធន៍អតីតកាលនិងបច្ចុប្បន្នស្ដីពីការកសាងសង្គមនិយម មេរៀន និងយុទ្ធសាស្ត្រសម្រាប់ជនកុម្មុយនីស្តក្នុងពិភពលិកបច្ចុប្បន្ន”។ គណៈប្រតិភូវៀតណាម ដឹកនាំដោយ លោក Tran Dac Loi អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស។ នៅទីនេះ អង្គប្រជុំបានប្រមូលផ្ដុំលើអត្ថន័យនិងឥទ្ធិពលដ៏ធំធេងនៃបដិវត្តន៍សង្គមនិយមខែតុលាដ៏មហិមានោះ ហើយទទួលស្គាល់ថា បដិវត្តន៍ខែតុលាមិនត្រឹមតែផ្លាស់ប្ដូរជោគវាសនានៃប្រជាពលករប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្ដូរជោគវាសនានៃមនុស្សជាតិទៀតផង។ អង្គប្រជុំក៏បានពិភាក្សាអំពីស្ថានភាពនៃពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសអំពីផលប៉ះពាល់អវិជ្ជមាននៃវិបត្តិយ៉ាងស៊ីជម្រៅនៃលទ្ធិមូលធននិយមពិភពលោកទៅលើប្រជាពលករនៃប្រទេសទាំងមូល និងភាពជាក់ស្ដែង មេរៀនបទពិសោធន៍ក្នុងការកសាងសង្គមនិយមនៅសតវត្សរ៍ទី ២១ ជាពិសេសគឺវៀតណាម ចិន និងគុយបា។ អង្គប្រជុំបានឯកភាពថា សង្គមនិយមនៅតែជាដំណោះស្រាយត្រឹមត្រូវតែមួយគត់ និងត្រូវការសម្រាប់មនុស្សជាតិនាបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ