វៀតណាមចូលរួមសន្និសីទអភិវឌ្ឍន៍ច្បាប់អន្តរជាតិនៅអាស៊ី

(VOVWORLD) - បញ្ហាកោះសមុទ្រដែលក្នុងនោះបញ្ហាសមុទ្រខាងកើតគឺជាបញ្ហាសំខាន់មួយដែលត្រូវបានលើកយកមកពិភាក្សានៅឯសន្និសីទអភិវឌ្ឍន៍ច្បាប់អន្តរជាតិនៅអាស៊ី ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី។

សន្និសីទនេះត្រូវបានរៀបចំឡើងដោយមូលនិធិអភិវឌ្ឍន៍ច្បាប់អន្តរជាតិអាស៊ី (DILA) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវដែនសមុទ្រកូរ៉េខាងត្បូង (KMI) និងសាកលវិទ្យាល័យឥណ្ឌូនេស៊ី បានរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៨ ខែតុលា។ ថ្លែងនៅក្នុងកិច្ចពិភាក្សាពិសេសស្តីពីបញ្ហាកោះសមុទ្រ លោកបណ្ឌិត  Nguyen Ba Cuong មកពីវិទ្យាស្ថានវិទ្យាសាស្ត្រសមុទ្រនិងកោះសមុទ្រវៀតណាម បានសង្កត់ធ្ងន់លើការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងការអភិវឌ្ឍច្បាប់អន្តរជាតិនៅសមុទ្រខាងកើត ហើយលោកក៏បានអះអាងថា     ដូចជាបណ្តាប្រទេសជាសមាជិកដទៃក្នុង UNCLOS ដែរនោះ វៀតណាមបាននិងកំពុងអនុវត្តនូវ “ក្រមរដ្ឋធម្មនុញ្ញមហាសមុទ្រ” នេះ ក្នុងការធ្វើអាជីវកម្មនៅសមុទ្រខាងកើត ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសផ្ទាល់ខ្លួន។

លោកបណ្ឌិត  Nguyen Ba Cuong  បន្តទៀតថា UNCLOS បានដើរតួនាទីជាមូលដ្ឋានច្បាប់អន្តរជាតិដ៏រឹងមាំសម្រាប់ការកំណត់និងការពារដែនទឹកនិងខ្ពង់រាបបាតសមុទ្រ ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅលើសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ