វៀតណាមចូលរួមសប្ដាហ៍ francophonie នៅគុយបា

         (VOV)_ក្នុងទិវា Francophonie អន្តរជាតិ នាថ្ងៃទី១៩ មិនា ស្ថានទូតវៀត​ណាម
ប្រចាំនៅគុយបា និងស្ថាប័នដំណាងចំនួន១៤ទៀត នៃបណ្ដាប្រទេសជា​សមាជិក
សហគមន៍ Francophonie ប្រចាំនៅប្រទេសនេះ បានរៀបចំសប្ដាហ៍​ ជួបប្រាស្រ័យ
វប្បធម៌វិចិត្រសិល្បះ នៅទីក្រុង La Habana និងទីក្រុង Santiago ។ ស្ថានទូតវៀត
ណាមបានឧទ្ទេសនាមចំពោះមិត្តភក្តិអន្តរជាតិនានា អំពី​អាវផាយរបស់នារីវៀត
ណាម ក៏ដូចជាមុខម្ហូបអាហាររបស់វៀតណាម។

វៀតណាមចូលរួមសប្ដាហ៍ francophonie នៅគុយបា - ảnh 1
វៀតណាមចូលរួមសប្ដាហ៍ francophonie នៅគុយបា

នាយប់ថ្ងៃទី២០ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប
អនុស្សាវរីយ៍ទិវា Francophonie។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរ
ទេសវៀតណាម  Ha Kim Ngoc បានវាយតំលៃខ្ពស់​ចំពោះការដែលសហគមន៍
Francophonie  បានជំរុញចំណងសាមគ្គី​ភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស
នានាក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការ។
 អនុរដ្ឋមន្ត្រី Ha Kim Ngoc ក៏បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលយកចិត្ត
ទុក​ដាក់ចំពោះកិច្ចសហប្រិតបត្តិការជាមួយសហគមន៍Francophonie ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ