វៀតណាមចូលរួមសម័យប្រជុំនៃមហាសន្និបាត WIPO លើកទី ៥៦


វៀតណាមចូលរួមសម័យប្រជុំនៃមហាសន្និបាត WIPO លើកទី ៥៦  - ảnh 1
វៀតណាមចូលរួមសម័យប្រជុំនៃមហាសន្និបាត WIPO លើកទី ៥៦ (VNA)

(VOVworld) – នាថ្ងៃទី ៣ តុលា នៅទីក្រុង Geneva ស្វីស បានបើកសម័យប្រជុំ
នៃមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លើកទី ៥៦ ក្រោម
អធិបតីភាពរបស់ប្រធានមហាសន្និបាត លោក Janis Karklins។ សម័យប្រជុំនេះ
នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ១១ តុលា ខាងមុខ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Tran Viet Thanh បានចូល
រួមសម័យប្រជុំលើកនេះ។​ វៀតណាមជឿជាក់ថា៖ WIPO បន្តដើរតួនាទីរបស់
អង្គការអន្តរជាតិតែមួយគត់ដែលរៀបចំវេទិការនយោបាយសំដៅបង្កើត
ប្រព័ន្ធកម្មសិទ្ធិបញ្ញាលើពិភពលោកទាំមូល។ វៀតណាមបានសន្យានឹងបន្ត
ដើរតួនាទីសំខាន់និងសកម្មថែមទៀតក្នុងការកសាងប្រព័ន្ធការពារកម្មសិទិ្ធ
បញ្ហាប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមក៏បាន
សម្តែងគោលបំណងបន្តទទួលបានជំនួយឧបត្ថម្ភរបស់ WIPO  ក្នុងការបង្កើត
និងអនុវត្តយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ហាជាតិនិងក្នុងការចូលរួមរាល់សន្ធិសញ្ញាកម្ម
សិទិ្ធបញ្ញាអន្តរជាតិផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ