|
លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ |
(VOVworld) - ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ កញ្ញា សម័យប្រជុំពេញអង្គរលើកទី៩នៃ
សន្និសីទអន្តរជាតិបណ្ដាគណៈបក្សនយោបាយទ្វីបអាស៊ីបានប្រព្រឹត្តទៅនៅរដ្ឋធានី
គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមរបស់តំណាងជាង៣រយនាក់
មកពីគណៈបក្សនយោបាយចំនួន៨៩ នៃប្រទេសអាស៊ីចំនួន៣៥ និង ក្រុមអ្នកឃ្លាំ
មើលមួយចំនួនក៏ដូចជាអង្គការអន្តរជាតិនៅក្នុងនិងក្រៅតំបន់ទៀត ផង។គណៈ
ប្រតិភូនៃបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធាន
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានអញ្ជើញចូលរួមនិងផ្ដល់ យោបល់
យ៉ាងសកម្មនៅសម័យប្រជុំនេះ។ថ្លែងមតិនៅទីនេះ លោក Hoang Binh Quan បាន
អះអាងថា ក្នុងកាលៈទេសៈដែលទ្វីបអាស៊ីកំពុងប្រឈមមុខនឹងការ សាកល្បង
ជាច្រើននោះ គណៈបក្សទាំងអស់ត្រូវតែសំដែងការទទួលខុសត្រូវចំ ពោះសន្តិ
ភាព ស្ថិរភាពនិងភាពសម្បូររ៉ុងរឿងនៅតំបន់និងពិភពលោក ព្រមទាំង ត្រូវតែ
ដោះស្រាយជំលោះអំពីអធិបតេយ្យភាព ដែនដី ដោយសន្តិវិធីដ៏សមស្រប ទៅ
នឹងច្បាប់អន្តរជាតិ គោរពដំណើរការការទូតនិងយុត្តិធម៌ ក៏ដូចជាខំប្រឹងប្រែង
ជំរុញការអនុវត្តន៍យន្តការប្រកបដោយប្រសិទ្ធិភាពសំដៅបង្ការជំលោះផងដែរ៕