វៀតណាមចូលរួមសម័យប្រជុំលើកទី៦ នៃក្រុមប្រឹក្សា CPTPP

(VOVWORLD) - គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh។

វៀតណាមចូលរួមសម័យប្រជុំលើកទី៦ នៃក្រុមប្រឹក្សា CPTPP - ảnh 1រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិក CPTPP ទាំង១១ ថតរូបជុំគ្នាក្នុងសម័យប្រជុំលើកទី៦ (រូបថត៖ Le Duong/TTXVN)

នាថ្ងៃទី ៨ ខែតុលា ប្រទេសសិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះសម័យប្រជុំលើកទី ៦ នៃក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសសមាជិកចំនួន ១១ រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh។

បើកកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសិង្ហបុរី លោក Gan Kim Yong បានវាយតម្លៃថា CPTPP មានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការអនុវត្ត។ CPTPP បន្តជាស្តង់ដារ និងមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ បទប្បញ្ញត្តិពាណិជ្ជកម្មឌីជីថលរបស់ CPTPP បានជួយបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មឌីជីថលក្នុងរយៈពេលកន្លងមក។ ក្នុងនោះ ពាណិជ្ជកម្មទំនិញក្នុង CPTPP បានកើនឡើងពី ៤៦៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ឡើងដល់ ៥៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ទោះបីជាមានការរាតត្បាតកូវីដ ១៩ ក៏ដោយ។ ភាពជាដៃគូក្នុងចំណោមប្រទេសជាសមាជិកត្រូវបានពង្រឹង។

នៅក្នុងសម័យប្រជុំ សមាជិក CPTPP បានស្វាគមន៍ចំពោះការដែល ម៉ាឡេស៊ីបានផ្តល់សច្ចាប័នលើឯកសារមួយចំនួន ក៏ដូចជា អនុម័តនូវសំណុំគោលការណ៍ណែនាំដែលមិនជាប់កាតព្វកិច្ចសម្រាប់ការរៀបចំការទទួលស្គាល់គ្នាទៅវិញទៅមក (MRAs) ឬកិច្ចព្រមព្រៀងសេវាកម្មវិជ្ជាជីវៈ (APS)។ សម័យប្រជុំក៏បានពិភាក្សាអំពីទិដ្ឋភាពថ្មី និងលេចធ្លោនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ច ឌីជីថល។ ទាក់ទិននឹងការចូលជាសមាជិកថ្មី សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា សមាជិក CPTPP ស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងកិច្ចពិភាក្សាដែលកំពុងបន្តលើដំណើរការចូលជាសមាជិករបស់ចក្រភពអង់គ្លេស ដោយអះអាងនូវស្តង់ដារខ្ពស់នៃ CPTPP នឹងអនុវត្តន៍ក្នុងដំណើរការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ