វៀតណាមចូលរួមសហព័ន្ធវប្បធម៌ប្រជាប្រិយពិភពលោក

វៀតណាមចូលរួមសហព័ន្ធវប្បធម៌ប្រជាប្រិយពិភពលោក - ảnh 1
រូបថតៈ DUC ANH -VOV5

(VOVworld)-នៅក្នុងសន្និសីទពេញអង្គនាថ្ងៃទី៣១មិនានៃក្រុមប្រឹក្សាប្រតិបត្តិសហ
 ព័ន្ធវប្បធម៌ប្រជាប្រិយពិភពលោក (IGP) នៅទីក្រុងប៉ារីសនោះ មជ្ឈមណ្ឌលវប្បធម៌
 វៀតណាមប្រចាំនៅបារាំងត្រូវបានបញ្ចូលជាសមាជិកទី៥៦ជាផ្លូវការ ។ ព្រឹត្តិការ
នេះមានអត្ថន័យសំខាន់ក្នុងការបើកទូលាយសកម្មភាពផ្សព្វផ្សាយនូវតម្លៃនិងអត្ត
សញ្ញាណវប្បធម៌ប្រជាប្រិយរបស់វៀតណាមទៅដល់មិត្តភក្តិអន្តរជាតិ។ វាយតម្លៃ
អំពីការបញ្ចូលមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបារាំង ប្រធាន IGP លោក Dorel
Cosma បានចាត់ទុកថា ក្នុងនាមជាសមាជិករបស់ IGP ពីឥឡូវតទៅ វៀតណាមនឹង
ទទួលបានឱកាសបន្ថែមដើម្បីឧទ្ទេសនាមវប្បធម៌ប្រជាប្រិយតាមរយៈបណ្តាព្រឹត្តិ
ការដោយ IGP រួមសហការរៀបចំឡើង។​ចូលរួម IGP វៀតណាមនិងប្រទេសដទៃ
នានា មិន ត្រឹមតែចែករំលែកឃ្លាំងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងយល់ដឹងបន្ថែមនូវ
លក្ខណៈវប្ប ធម៌វិសេសវិសាលរបស់តំបន់នានានៃជនជាតិនីមួយៗទៀតផង។

        ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen
Ngoc Son បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ IGP
 បញ្ចូលមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបារាំងជាសមាជិកទី៥៦។​នេះជាមូល
ដ្ឋានសម្រាប់វៀតណាមស្វែងយល់ និងឧទេ្ទសនាមនូវលក្ខណៈវប្បធម៌ដ៏វិសេសវិ
សាលរបស់ខ្លួនជាមួយមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ