វៀតណាមចូលរួមអនុសញ្ញាប្រឆាំងការធ្វើទារុណកម្មធានាសិទ្ធិមនុស្ស
(VOVWORLD) /  
|
លោក Le Hoai Trung ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប (VOV) |
Vovworld-នាថ្ងៃទី៧វិច្ឆិកានៅទីស្ដីការអ.ស.បនៅទីក្រុង New York (អាមេរិក)
លោក Le Hoai Trung ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានតាងនាមឲ្យរដ្ឋាភិបាលវៀតណាមចុះហត្ថលេខា
លើអនុសញ្ញារបស់អ.ស.បអំពីប្រឆាំងការធ្វើទារុណកម្ម។ នេះជាឯកសារអន្តរជាតិសំខាន់អំពីសិទ្ធិមនុស្ស។
ថ្លែងមតិក្រោយពិធីចុះហត្ថលេខា ឯកអគ្គរដ្ឋទូត Le Hoai Trung បានសង្កត់ធ្ងន់
ថា ការចុះហត្ថលេខាលើអនុសញ្ញាបានបង្ហាញកិច្ចសន្យាយ៉ាងខ្លាំងក្លារបស់រដ្ឋវៀតណាមប្រឆាំងនឹងគ្រប់អំពើទារុណកម្មនិងប្រព្រឹត្តឃោឃៅ ធានាកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃសិទ្ធិជាសារវន្តរបស់មនុស្ស។ ការចុះហត្ថលេខាលើអនុសញ្ញាក៏ជាជំហានជាក់ស្ដែងក្នុងដំណើរការម្ចាស់ការនិងសកម្មសមាហរណកម្ម
អន្តរជាតិរបស់វៀតណាម អះអាងវៀតណាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕
-VOVWORLD