វៀតណាម-ឆែកជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យបរិស្ថាន

(VOVWORLD) - នាថ្ងៃទី១៣ ខែធ្នូ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណៈរដ្ឋឆែកនិងរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានចុះហត្ថលេខាលើផែនការសកម្មភាពសំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលខាងមុខ។ 
វៀតណាម-ឆែកជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យបរិស្ថាន - ảnh 1រដ្ឋមន្រ្តីទាំងពីរចូលរួមចុះហត្ថលេខា (រូបថត៖ VOV) 

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃវេទិកាធុរកិច្ចវៀតណាម-ឆែកនៅរដ្ឋធានី Prague។        ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំទីក្រុង Prague រដ្ឋមន្រ្តីក្រសួងបរិស្ថានឆែកលោក Richard Brabec បានអះអាងថា៖

“៣ទសវត្សមុននេះ ឆេកូស្លូវ៉ាគីចាស់ ដែលជាសធារណៈរដ្ឋឆែកនាសព្វថ្ងៃ ក៏បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍដូចទៅនឹងប្រទេសវៀតណាមនាបច្ចុប្បន្ន ពោលគឺត្រូវតែប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការបំពុលបរិស្ថាន ដោះស្រាយកាកសំណល់ អភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ ឬបច្ចេកវិទ្យាស្និទ្ធស្នាលជាមួយបរិស្ថាន។ ហេតុដូច្នេះបានជា យើងខ្ញុំត្រៀមខ្លួនជាស្រេចចែក រំលែកបទពិសោធន៍ ផ្ទេរប្រគល់បច្ចេកវិទ្យា ក៏ដូចជាជួយឧបត្ថម្ភវៀតណាមក្នុងការសម្រេចគោលនយោបាយច្បាប់ទាក់ទិនដល់បរិស្ថាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ