វៀតណាមឆ្ពោះទៅការជំរុញការអភិវឌ្ឍន៍សង្វាក់តំលៃកសិកម្មលើគ្រប់ជ្រុង ជ្រោយនិងនិរន្តរភាព


វៀតណាមឆ្ពោះទៅការជំរុញការអភិវឌ្ឍន៍សង្វាក់តំលៃកសិកម្មលើគ្រប់ជ្រុង ជ្រោយនិងនិរន្តរភាព  - ảnh 1
វៀតណាមឆ្ពោះទៅការជំរុញការអភិវឌ្ឍន៍សង្វាក់តំលៃកសិកម្មលើគ្រប់ជ្រុង ជ្រោយនិងនិរន្តរភាព (VNA)

(VOVworld) – វៀតណាមឆ្ពោះទៅការជំរុញការអភិវឌ្ឍន៍សង្វាក់តំលៃកសិកម្មលើ
គ្រប់ជ្រុងជ្រោយនិងនិរន្តរភាព តភ្ជាប់នឹងសង្វាក់តំលៃពិភពលោកនិងការទប់ទល់
នឹងបំរ៉ែបំរួលអាកាសធាតុ។ នេះគឺជាការវាយតំលៃរបស់រដ្ឋមន្ត្រីកសិកម្មនិងអភិវឌ្ឍន៍
ជនបទវៀតណាម លោក Nguyen  Xuan Cuong ដែលត្រូវបាននាំចេញ នៅវេទិការ
សេដ្ឋកិច្ចពិភពលោក (WEF) ។ វៀតណាមសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយ
WEF លើវិស័យជាច្រើន ក្នុងនោះ មានការផ្តើមគំនិត «ទស្សនៈវិស័យថ្មីក្នុងកសិកម្ម»។
 វៀតណាមចាប់ផ្តើមចូលរួមការផ្តើមគំនិតនេះ ចាប់ពីឆ្នាំ ២០២០ តាមរយៈការ
តភ្ជាប់ការចូលរួមរបស់រដ្ឋ-មជ្ឈដ្ឋានសហគ្រិន-ប្រជាកសិករ ជាពិសេសតាមរយៈ
រូបសណ្ឋានដៃគូសាធារណៈ-ឯកជន (PPP)។ នាពេលខាងមុខ ក្រសួងកសិកម្មនិង
អភិវឌ្ឍន៍ជនបទវៀតណាមមាន គោលការណ៍ជំរុញខ្លាំងរូបសណ្ឋានដៃគូអភិវឌ្ឍន៍
កសិកម្មនិរន្តរភាពវៀតណាម (PSAV) តាមរយៈការបង្កើតប្រព័ន្ធព័ត៌មាននិង
បង្កើនការសន្ទនារវាងចតុភាគីគឺ៖ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ-បណ្ដា
ក្រុមហ៊ុនបរទេស-បណ្ដាក្រុមហ៊ុនក្នុង ប្រទេស-សមាគមផ្នែកទំនិញកសិផល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ