វៀតណាមឆ្ពោះទៅការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍

វៀតណាមឆ្ពោះទៅការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍ - ảnh 1
លោក Tran Thanh Hai អនុប្រធាននាយកដ្ឋានអាហរ័ណ នីហរ័ណ (ក្រសួងឧស្សាហពាណិជ្ជកម្ម)

(VOV)_នៅក្នុងវេទិកាបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ដោយក្រសួងឧស្សាហ 
ពាណិជ្ជកម្មវៀតណាមរៀបចំឡើង នាព្រឹកថ្ងៃទី១១ មេសា នៅទីក្រុងហាណូយ​បណ្ដា
អ្នកជំនាញការបានចាត់ទុកថា៖ បដិវត្តន៍ឧស្សាហកម្ម លើកទី៤ ( បដិវត្តន៍ឧស្សាហ
កម្ម ៤,០) កំពុងជះឥទ្ធិពលខ្លាំងទៅលើវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច។ វៀតណាមមិន
អាចផ្អែកទៅលើឧត្តមភាពអំពីតំលៃពលកម្មថោកឬធនធានធម្ម​ជាតិបានទៀតទេ
 គឺត្រូវផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍ទៅវិញ។ លោក Tran
Thanh Hai អនុប្រធាននាយកដ្ឋានអាហរ័ណ នីហរ័ណ​ (ក្រសួង​ឧស្សា​ហ​ពាណិជ្ជកម្ម)
ថា៖ រដ្ឋាភិបាលត្រូវកសាងកម្មវិធីគោលដៅឧស្សាហកម្មសំរាប់​ដំណាក់កាលថ្មី៖​​

“ បដិវត្តន៍ឧស្សាហកម្មលើកទី៤នេះ កំពុងបង្កើតឡើងការផ្លាស់ប្តូរថ្មីជាច្រើន។ ប្រ
ការនេះក៏ទាមទារអោយយើងត្រូវត្រៀមខ្លួនជាស្រេច ដើម្បីមិនដើរ​ថយក្រោយប្រ
ទេសផ្សេងៗ។ ទន្ទឹមនឹងនោះ បដិវត្តន៍ឧស្សាហកម្មនេះក៏ទាមទារអោយយើងត្រូវច្នៃ
ប្រឌិតក្នុងផលិតកម្ម និងត្រូវការគោលនយោបាយអោយទាន់ពេលវេលារបស់រដ្ឋាភិ
បាល ក៏ដូចជាការគាំទ្រនិងជួយជ្រោមជ្រែងរបស់​សហគ្រាសទាំងឡាយផងដែរ។”​

បដិវត្តន៍ឧស្សាហកម្មលើកទី៤ ផ្អែកទៅលើបច្ចេកវិទ្យាឌីជីថល និង​សមស្របជាមួយ
បច្ចេកវិទ្យាឆ្លាតទាំងឡាយ។ បដិវត្តន៍នេះនឹងផ្លាស់ប្តូរថ្មី​របៀបផលិតកម្ម ចែកចាយ
និងប្រើប្រាស់៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ