វៀតណាមឆ្ពោះទៅគោលដៅ នាំចេញទំនិញកីឡា “made by Vietnam”
(VOVWORLD) - វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគ និងការអភិវឌ្ឍន៍ប្រព័ន្ធផលិតកម្មរបស់សហព័ន្ធឧស្សាហកម្មសម្លៀកបំពាក់កីឡាអឺរ៉ុប(FESI) នៅវៀតណាម សម្រាប់ឧស្សាហកម្មស្បែក ស្បែកជើងនិងសម្លៀកបំពាក់កីឡា ។
ការផលិតស្បែកជើងកីឡា សម្រាប់ការនាំចេញ ។ (រូបថត៖ Tran Viet/TTXVN) |
នេះត្រូវបានរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien សង្កត់ធ្ងន់នៅក្នុងជំនួបជាមួយលោក Manuel Pauser អនុប្រធាន FESI អនុប្រធានទទួលបន្ទុកកិច្ចការរដ្ឋាភិបាល និងសហគមន៍ពិភពលោករបស់ Adidas នារសៀលថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងប្រ៊ុចសែល(បែលហ្សិក)។ រដ្ឋមន្ត្រី លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា មហិច្ឆតារបស់វៀតណាមគឺផលិតទំនិញនាំចេញ “made by Vietnam” (ផលិតដោយវៀតណាម)។ វៀតណាមជាប្រទេសមួយដែលមានការផ្គត់ផ្គង់និរន្តរភាពអំពីបរិមាណផល ក៏ដូចជាគុណភាពវាយនភណ្ឌ សម្លៀកបំពាក់កីឡាសម្រាប់អាជីវកម្មក៏ដូចជាអ្នកប្រើប្រាស់ក្នុងពិភពលោក។ ដូច្នេះ វៀតណាមស្នើឱ្យបណ្តាអង្គភាពអាជីវកម្មសហភាពអឺរ៉ុប (EU) បន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាព ជ្រើសរើសវៀតណាមជាអ្នកផលិត ដើម្បីផ្គត់ផ្គង់ទំនិញទាំងនេះនាពេលខាងមុខ។
លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏មានបំណងចង់ឲ្យ FESI ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បង្កើនសមត្ថភាពជំនាញដើម្បីអាចទទួលបាន និងធ្វើជាម្ចាស់នៃបច្ចេកវិទ្យា និងឧបករណ៍ទំនើបៗ នៅលើទីផ្សារពិភពលោក៕