|
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖Van Son/TTXVN) |
(VOVworld) - ដល់ឆ្នាំ២០៣៥ វៀតណាមនឹងជាប្រទេសមានចំណូលលើសពីកំរិត
មធ្យម ឆ្ពោះទៅសង្គមមួយ សម្បូររុងរឿង ច្នៃប្រឌិត សមភាពនិងប្រជាធិបតេយ្យ។
នេះជាគោលដៅដែលត្រូវបានដាក់ចេញនៅសិក្ខាសាលាក្រោមប្រធានបទ “បំណង
ប្រាថ្នាវៀតណាម២០៣៥ - អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនយ៉ាងសកម្មនិងធ្វើទំនើបភា
វូបនីយកម្មរបប” ដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សហការជា
មួយធនាគារពិភពលោកប្រចាំនៅវៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី១៦ មិថុនា
នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។តំណាងធនាគារពិភព លោកនិង
ក្រុមអ្នកជំនាញការសេដ្ឋកិច្ចរបស់វៀតណាមបានយល់ស្របគ្នាថា ដើម្បីទទួលបាន
គោលដៅពោលខាងលើ គប្បីផ្អែកទៅលើសសរទ្រូងចំនួន៣នោះគឺ ភាពសម្បូររុង
រឿងខាងសេដ្ឋកិច្ចផ្សាភ្ជាប់នឹងនិរន្តរភាអំពីបរិស្ថាន ជំរុញសមភាពនិងការសម្រប
សម្រួលខ្លួនក្នុងសង្គម បង្កើនសមត្ថភាពនិងការទទួលខុសត្រូវរបស់រដ្ឋ។ទន្ទឹមនឹង
នោះ តាមរបាយការណ៍របស់ធនាគារពិភពលោកថា រាល់ ឱកាសលេចធ្លោដើម្បី
ទទួលបានគោលដៅនាឆ្នាំ២០៣៥នោះគឺការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ទ្វេភាគី តំបន់និងមហាតំបន់ ក៏ដូចជាការផ្ដើមគំនិតអំពីបច្ចេក វិទ្យានិងអាជីវកម្ម
ទូទាំងពិភពលោកផងដែរ៕