វៀតណាមឆ្លើយតបទៅនឹងតំរូវការនៃការធ្វើតេស្ត COVID – 19

(VOVWORLD) - វៀតណាមបានឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើតេស្ត COVID – 19។ នាបច្ចុប្បន្ននេះ វៀតណាមមានបន្ទប់ធ្វើតេស្តចំនួន ១១១ កន្លែង ដែលមានសមត្ថភាពពេញលេញ ក្នុងការធ្វើតេស្ត COVID – 19 ដោយបច្ចេកទេស Realtime RT- PCR។ 
វៀតណាមឆ្លើយតបទៅនឹងតំរូវការនៃការធ្វើតេស្ត COVID – 19 - ảnh 1 ទីក្រុងហាណូយបានរៀបចំការធ្វើតេស្តរហ័សសំរាប់បុគ្គលិកនិងពាណិជ្ជករជាង ២០០ នាក់នៅផ្សារលក់ដុំមួយកម្លែង (ប្រភព៖ VNA)

នាថ្ងៃទី ២០ ខែមេសា បានប្រព្រឹត្តិទៅកិច្ចប្រជុំនៃគណកម្មធិការជាតិដឹកនាំការប្រយុទ្ធ ប្រឆាំង COVID – 19។ យោងតាមព័ត៌មាននៃកិច្ចប្រជុំនេះបានឲ្យដឹងថា៖ វៀត ណាមបានឆ្លើយតបទៅនឹងតំរូវការនៃការធ្វើតេស្ត COVID – 19។ នាបច្ចុប្បន្ននេះ វៀត ណាមមានបន្ទប់ធ្វើតេស្តចំនួន ១១១ កន្លែង ដែលមានសមត្ថភាពពេញលេញ ក្នុងការធ្វើតេស្ត COVID – 19 ដោយបច្ចេកទេស Realtime RT- PCR។ ក្នុងនោះមានបន្ទប់ចំនួន ៣៩ ដែលអាចរកឃើញជំងឺ COVID – 19 យ៉ាងច្បាស់ រួមមាន៖ មូលដ្ឋានសុខភិបាលថ្នាក់មជ្ឈឹម និងមន្ទីពេទ្យនានាចំនួន ២២ កន្លែង  មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺចំនួន ១៤ កន្លែង និងអង្គភាពក្រៅវិស័យសុខាភិបាលចំនួន ៣ កន្លែង។

អញ្ជើញថ្លែងបិទកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺ COVID – 19 បានស្នើឲ្យក្រសួង ស្ថាប័នទាក់ទិននានាពិនិត្យ និងបំពេញបន្ថែមនូវការណែនាំលើវិធានការណ៍ ដើម្បីធានាសុវត្ថិភាពក្នុងកាប្រយុទ្ធប្រឆាំង COVID – 19 នៅតាមសាលារៀននានា។ លើសពីនេះទៀត ត្រូវតែមានការណែនាំជាក់លាក់ស្តីពីដំណើរការធានាសុវត្ថិភាពក្នុងការធ្វើដំណើរលើយានយន្ត និងមានសុវត្ថិភាពក្នុងសេវាកម្មម្ហូបអាហារ ក៏ដូចជាសុវត្ថិភាពនៅកន្លែងធ្វើការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ