វៀតណាមជាកម្លាំងចលករសម្រាបការអភិវឌ្ឍន៍របស់អាស៊ាន
|
វៀតណាមជាកម្លាំងចលករសម្រាបការអភិវឌ្ឍន៍របស់អាស៊ាន |
(VOVworld)-នាថ្ងៃទី១៩សីហា កាសែត Khomchadluek របស់ថៃ បានចុះផ្សាយ អត្ថបទ១មានចំណងជើងថា “ប្រទេសវៀតណាមឈនទៅមុខក្នុងសហគមន៍ អាស៊ាន” របស់អ្នកនិពន្ធ Kavi Chongkittavorn ជាអ្នកប្រាជ្ញល្បីឈ្មោះ១រូបរបស់ថៃ។ ក្នុងអត្ថបទនេះ លោក Chongkittavorn បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍លើ គ្រប់វិស័យរបស់វៀតណាម ក្នុងដំណើការធ្វើសមាហរណកម្មសហគមន៍អាស៊ាន។ អ្នកប្រាជ្ញ Kavi បានពិនិត្យថា “នាបច្ចុប្បន្ន វៀតណាមក្លាយទៅជាសមាជិកស្នូល របស់អាស៊ាន និងជាកម្លាំងចលករជម្រុញការអភិវឌ្ឍន៍របស់បណ្តាប្រទេសជា សមាជិកថ្មីរបស់អាស៊ាន ដូចជា ឡាវ កម្ពុជា និងមីយ៉ាន់ម៉ាជាដើម”។ ទន្ទឹមនឹងនោះ វៀតណាម កំពុងកសាងផ្លូវថ្នល់ ព្រលានយន្តហោះ កំពង់ផែជាច្រើន សំដៅផ្សាភ្ជាប់ បណ្តាញគមនាគមន៍និងផលិកម្មរបស់អាស៊ាន ក្នុងនោះព្រលានយន្តហោះអន្តរជាតិ Noi Bai របស់វៀតណាម កំពុងបានបើកទូលាយដើម្បីទទួលភ្ញៀវទេសចរណ៍ ដែល នឹងមានការកើនឡើងនាពេលអនាគត។
អ្នកប្រាជ្ញ Kavi អះអាងថា “វៀតណាមមានការយកចិត្តទុកដាក់ចំពោះអាស៊ាន លើគ្រប់វិស័យ។ ដោយហេតុនេះ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ពេលដែលថ្នាក់ដឹកនាំ វៀតណាមលើកកំពស់តួនាទីរបស់អាស៊ាន។ វៀតណាមយល់ច្បាស់ថា អាស៊ាន រឹងមាំនឹងជួយលើកកមពស់ឍឋានៈរបស់វៀតណាមផងដែរ”៕