វៀតណាមជាគំរូជោគជ័យមួយអំពីការអភិវឌ្ឍន៍

វៀតណាមជាគំរូជោគជ័យមួយអំពីការអភិវឌ្ឍន៍ - ảnh 1
ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍ (រូបថតៈ TTXVN)


(VOVworld)-ពិធីប្រកាសរបាយការណ៍ “វៀតណាមឆ្នាំ២០៣៥-ឆ្ពោះទៅភាព
សម្បូររុងរឿង ការច្នៃប្រឌិត យុត្តិធម៌និងប្រជាធិបតេយ្យ” បានប្រព្រឹត្តទៅនាថ្ងៃ ទី២៣កុម្ភៈនៅទីក្រុងហាណូយ។ របាយការណ៍នេះ បានដាក់ចេញវិធានការ កែទម្រង់សម្រាប់វៀតណាមក្លាយទៅជាខឿនសេដ្ឋកិច្ចរីកចំរើនប្រកបដោយ និរន្តរភាពដោយទទួលបានកម្រិតចំណូលមធ្យមខ្ពស់នាឆ្នាំ២០៣៥។ តាមនោះ វៀតណាមត្រូវបង្កើនប្រាក់ចំណូលមធ្យមឡើងដល់៧ពាន់ដុល្លារអាមេរិកនា
ឆ្នាំ២០៣៥។​ថ្លែងមតិនៅក្នុងពិធីនេះ លោក Jim Yong Kim ប្រធានធនាគារពិភព លោកបានចាត់ទុកថា វៀតណាមជាគំរូជោគជ័យមួយនៃការអភិវឌ្ឍន៍។​ពីប្រទេស
ក្រីក្របំផុត នារយៈពេល៣០ឆ្នាំកន្លងទៅ វៀតណាមរក្សាបានល្បឿនកំណើនក្នុង
កម្រិត ៧% និងអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីគោលដៅជាច្រើន ជួយ ឲ្យមនុស្សរាប់សិបលាននាក់រួចផុតពីភាពក្រីក្រ។ លោកមានប្រសាសន៍ថែមទៀត
ថា៖

“របាយការណ៍នេះបានកំណត់ថា វៀតណាមនឹងទទួលបានជោគជ័យក្នុងរយៈ ពេល២០ឆ្នាំខាងមុខយ៉ាងដូចម្តេច។ កំណើនផលិតភាពការងារចាប់រហ័ស ការ
ពារបរិស្ថាននិងផ្លាស់ប្តូរដោយមានការច្នៃប្រឌិតនៅក្នុងសកម្មភាពសេដ្ឋកិច្ច នឹងជួយឲ្យវៀតណាមមានការរីកចំរើនគួរឲ្យកត់សម្គាល់ដែរ”។

        យោងតាមរបាយការណ៍នេះ រំពឹងទុកថាដល់ឆ្នាំ២០៣៥ វៀតណាមនឹង ក្លាយទៅជាប្រទេសសេដ្ឋកិច្ចទំនើប ឧស្សាហូបនីយកម្ម កំណើនខ្ពស់ដើម្បី
ផល ប្រយោជន៍របស់សង្គមទាំងមូល ចីរភាពអំពីបរិស្ថានដោយឈរលើមូល
ដ្ឋាន ស្ថិរភាពអំពីការគ្រប់គ្រងរដ្ឋនិងយន្តការនានាដែលមានការចូលរួមរបស់ ប្រជាជនគ្រប់រូបទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ