វៀតណាមជាគំរូអំពីកិច្ចការពារផលប្រយោជន៍ជាតិ
|
វៀតណាមជាគំរូអំពីកិច្ចការពារផលប្រយោជន៍ជាតិ |
(VOV)_សាស្ត្រាចារ្យ អំពីវៀតណាមវិទ្យា Vladimir Kolotov ប្រធាន វិទ្យាស្ថាន ហូជីមិញ នៃសកលវិទ្យាល័យជាតិ St.Petersburg បានអះអាងដូច្នេះ។ សាស្ត្រចារ្យ
បានចាត់ទុកថា៖របាយការណ៍នយោបាយនៅមហាសន្និបាតបក្សកម្មុយនីស្តវៀត
ណាម នីតិកាលទី១២ បានវាយតំលៃអំពីស្ថានភាពនៅក្នុងនិងក្រៅប្រទេសលើ
គ្រប់ជ្រុងជ្រោយ ហើយបាននាំចេញកម្មវិធីសកម្មភាព ដើម្បីការពារផលប្រយោជន៍
ជាតិ។ តាមសាស្ត្រចារ្យ Kolotov ថា៖ចាប់ពីពេលបានបង្កើត ឆ្នាំ១៩៣០មក បក្សកម្មុយនីស្តវៀតណាម ជានិច្ចកាលរក្សាគោលមាគា៍ការពារផលប្រយោជន៍ជាតិ។
នេះគឺជាមាគា៍ត្រឹមត្រូវ និងតែមួយគត់។ សាស្ត្រាចារ្យ Kolotov ក៏បានសង្កត់ធ្ងន់
ថា៖ ក្នុងរយៈពេល៣០ឆ្នាំ ចាប់ពីពេលអនុវត្តកម្មវិធីកែទម្រង់ បើកទ្វា ដោយមាន
ឈ្មោះថា៖ផ្លាស់ប្តូរថ្មីមក វៀតណាមទទួលបានសមិទ្ធិផលសំខាន់ជាច្រើន ក្នុង
វិស័យសេដ្ឋកិច្ច។ លោកក៏បានអះអាងថែមទៀតថា៖ដើម្បីការពារសមិទ្ធិផល
បដិវត្តន៍ និងកំណែទម្រង់សេដ្ឋកិច្ចនេះ វៀតណាមត្រូវមានដៃគូល្អ និងរុស្ស៊ីជា
មិត្ត ជាដៃគូគួឬអោយទុកចិត្តរបស់វៀតណាម និងសង្ឃឹមថា៖ទំនាក់ទំនងរវាង
ប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត នាពេលខាងមុខនេះ៕