វៀតណាមជាចំណុចភ្លឺក្នុងការងារបង្កាប្រឆាំង HIV/AIDSនៅក្នុងតំបន់
|
វៀតណាមជាចំណុចភ្លឺក្នុងការងារបង្កាប្រឆាំង HIV/AIDSនៅក្នុងតំបន់(tiengchuong.vn) |
(VOV)__នៅក្នុងសន្និសីទវិទ្យាសាស្ត្រទូទាំងប្រទេស ស្ដីពីជំងឺឆ្លង និង HIV/AIDS ឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Can Tho (ភាគខាងត្បូងវៀត ណាម) ថ្ងៃទី ១២ កញ្ញា សាស្ត្រចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Pham Manh Hung ប្រធានសមាគមវេជ្ជ វិជ្ជាទូទៅវៀតណាមថា៖ ក្នុងរយៈពេលកន្លងទៅ ការងារបង្កាប្រឆាំង HIV/AIDS នៅវៀតណាមទទួលបានសមិទ្ធិផលគួរអោយកត់សម្គាល់ ។ ផ្នែកសុខាភិបាល គ្រប់គ្រងបានអាសន្នរោគ HIV ក្នុងសហគមន៍ប្រជាជន លើវិស័យចំនួន៣ ដូចជា៖ កាត់បន្ថយករណីឆ្លង់ HIV កាត់បន្ថយបរិមាណអ្នកផ្ទុក HIV AIDS និងកាត់បន្ថយបរិមាណមនុស្សត្រូវស្លាប់ដោយ AIDS។ នាបច្ចុប្បន្ន វៀតណាមជាប្រទេសមាន
អត្រាឆ្លង់ HIV ទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងក្លាយទៅជាចំណុចភ្លឺ១ក្នុង
តំបន់អំពីការបង្កាប្រឆាំង HIV/AIDS។ លោក Pham Manh Hung ក៏បានអោយដឹងថា៖
ក្នុងវិស័យព្យាបាល ថែទាំអ្នកផ្ទុក HIV/AIDS នាពេលកន្លងទៅទទួលបានជោគជ័យ ជាជំហានដំបូងនិងអនុវត្តរូបសណ្ឋាននានាអំពីការព្យាបាល HIV/AIDS ៕