វៀតណាមជា​ចំណុចស្នូល​ក្នុងគោលនយោបាយ​របស់អូស្ត្រាលី​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese មកកាន់វៀតណាមគឺមានសារៈសំខាន់ណាស់ព្រោះថាវាបានបង្កើតឱកាសជួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្កើនទំនាក់ទំនង និងពិភាក្សាលើបញ្ហាដ៏សំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។
វៀតណាមជា​ចំណុចស្នូល​ក្នុងគោលនយោបាយ​របស់អូស្ត្រាលី​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍ - ảnh 1លោក Layton Pike សហស្ថាបនិកវិទ្យាស្ថានសិក្សាស្រាវជ្រាវគោលនយោបាយអូស្ត្រាលី-វៀតណាម

នាថ្ងៃទី ៣ ខែមិថុនា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅវៀតណាម។ នេះគឺជាដំណើរទស្សនកិច្ចដើមដំបូងរបស់លោក Anthony Albanese ក្នុងនាមជានាយករដ្ឋមន្ត្រីអូស្ត្រាលី។ អ្នកជំនាញអូស្ត្រាលីបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការគោរព និងបំណងចង់ជំរុញថែមទៀតទំនាក់ទំនងជាមួយវៀតណាម។

ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអូស្ត្រាលី លោកសាស្ត្រាចារ្យ Gordon Flake នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Perth អាមេរិក-អាស៊ី  នៃសាកលវិទ្យាល័យ អូស្ត្រាលីខាងលិច  បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Albanese មកកាន់វៀតណាមបានសរឲ្យឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ថែមទៀតនាពេលខាងមុខ។ ប្រទេសទាំងពីរកំពុងតែក្លាយទៅជាដៃគូដ៏សំខាន់របស់គ្នាទៅវិញទៅមកទាំងផ្នែកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅអូស្ត្រាលី លោក Layton Pike សហស្ថាបនិកវិទ្យាស្ថានសិក្សាស្រាវជ្រាវគោលនយោបាយអូស្ត្រាលី-វៀតណាម មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese មកកាន់វៀតណាមគឺមានសារៈសំខាន់ណាស់ព្រោះថាវាបានបង្កើតឱកាសជួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្កើនទំនាក់ទំនង និងពិភាក្សាលើបញ្ហាដ៏សំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ