វៀតណាមជឿជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីរបស់កម្អុជានឹងដឹកនាំប្រទេស កម្ពុជាអភិវឌ្ឍន៍ប្រកបដោយវិបុលភាព
(VOVWORLD) - វៀតណាមជឿជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រោយពីបានបង្កើតឡើង នឹងបន្តដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍន៍ប្រកបដោយ វិបុលភាព រួមវិភាគទានទៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍន ភាពនៅតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក៕
នាថ្ងៃទី១៨ ខែសីហា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីការដែល សម្ដេច តេជោ ហ៊ុន សែន ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែង តាំងជានាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរ ទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ ជាប្រទេសជិតខាង ដ៏ជិតស្និទ្ធរបស់កម្ពុជា វៀតណាមសូមអបអរសាទរសម្ដេច តេជោ ហ៊ុន សែន ដែលត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្រ្តីព្រះ រាជាណាចក្រកម្ពុជា តាមព្រះរាជ្យក្រឹត្យចេញនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី ដាក់ជូនរដ្ឋសភានីតិកាលថ្មី អនុម័ត។ នេះជាការបោះជំហានថ្មីដ៏សំខាន់នៃដំណើរការបោះឆ្នោតតំណាងរាស្ត្រ លើកនេះនៅកម្ពុជា។ វៀតណាមជឿជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រោយពីបានបង្កើតឡើង នឹងបន្តដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍន៍ប្រកបដោយ វិបុលភាព រួមវិភាគទានទៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍន ភាពនៅតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក៕