វៀតណាមជឿជាក់ថាសហគមន៍វប្បធម៌សង្គមអាស៊ាននឹងសម្រេចបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០២២

(VOVWORLD) -  នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានពិភាក្សាអំពីអាទិភាពនិងសំណើឯកសារសម្រាប់ការអភិវឌ្ឍ ដែលត្រូវដាក់ជូនដើម្បីអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ក្នុងខែវិច្ឆិកា; ចែករំលែកទស្សនៈលើបញ្ហាកង្វល់និងទិសដៅអភិវឌ្ឍន៍របស់អាស៊ាននាពេលខាងមុខ ក្នុងគោលបំណងសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

វៀតណាមជឿជាក់ថាសហគមន៍វប្បធម៌សង្គមអាស៊ាននឹងសម្រេចបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០២២ - ảnh 1សន្និសីទបានធ្វើឡើងតាមទម្រង់អនឡាញ (រូបថត៖ Giap Tong)

កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍វប្បធម៌-សង្គមអាស៊ាន (ASCC) លើកទី២៧ ក្រោមប្រធានបទ “អាស៊ានធ្វើសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែមីនា តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីរដ្ឋមន្ត្រី/ប្រមុខ គណៈប្រតិភូអាស៊ានទទួលបន្ទុកសហគមន៍វប្បធម៌-សង្គម អគ្គលេខាធិ ការអាស៊ាននិងលេខាធិការដ្ឋានអាស៊ាន។ នេះជាកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំរបស់ សហគមន៍វប្បធម៌សង្គមអាស៊ាន។ នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានពិភាក្សាអំពីអាទិភាពនិងសំណើឯកសារសម្រាប់ការអភិវឌ្ឍ ដែលត្រូវដាក់ជូនដើម្បីអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ក្នុងខែវិច្ឆិកា; ចែករំលែកទស្សនៈលើបញ្ហាកង្វល់និងទិសដៅអភិវឌ្ឍន៍របស់អាស៊ាននាពេលខាងមុខ ក្នុងគោលបំណងសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចរបស់វៀតណាម លោក Dao Ngoc Dung បានជឿជាក់ថា គំនិតផ្តួចផ្តើមអាស៊ាននាពេលថ្មីៗនេះរបស់អាស៊ានក្នុងការលើកកំពស់តួនាទីរបស់យុវជន ក៏នឹងរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន រំចំណែកក្នុងការអនុវត្តន៍ជាក់ស្តែងសហគមន៍អាស៊ានមួយ ស្អិតរមួតនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

“អាទិភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍វប្បធម៌-សង្គមអាស៊ាន ដែលកាន់តែបង្ហាញឱ្យឃើញពីតួនាទីរបស់ខ្លួន ក្នុងការភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាមួយមនុស្ស ដោយយកមនុស្សជាចំណុចកណ្តាលនៃការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងរឹងមាំ។ ទោះបីជាប្រទេសសមាជិកអាស៊ាននីមួយៗបច្ចុប្បន្នកំពុងប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ខ្ញុំជឿជាក់ថា ជាមួយនឹងស្មារតីនៃ “អាស៊ានធ្វើសកម្មភាព៖ រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម” សហគមន៍វប្បធម៌-សង្គមនឹងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២២ របស់កម្ពុជា។ វៀតណាមសន្យាផ្តល់ការគាំទ្រពេញលេញដល់ឆ្នាំប្រធានអាស៊ានរបស់កម្ពុជា”។

រដ្ឋមន្ត្រី លោក Dao Ngoc Dung ក៏បានចែករំលែកពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងបានឲ្យដឹងថា ជាមួយនឹងគោលនយោបាយរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងជំងឺរាត ត្បាត ក៏ដូចជាការខិតខំប្រឹងប្រែងនាពេលកន្លងមក រដ្ឋាភិបាលវៀតណាមបានជួយប្រជាជនឱ្យត្រឡប់ទៅរកជីវភាពធម្មតាវិញយ៉ាងឆាប់រហ័ស ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច បើកទ្វារទេសចរណ៍និងបើកសាលារៀនឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ