វៀតណាមជឿជាក់យ៉ាងមុតមាំថា ព្រះរាជាណាចក្រកម្ពុជានឹងបន្តរក្សាយ៉ាងរឹងមាំ នូវសន្តិភាព ឯករាជ្យ អព្យាក្រឹត ស្ថិរភាពនិងការអភិវឌ្ឍដោយវិបុលភាព

(VOVWORLD) - ក្នុងឱកាសដែលរដ្ឋសភាកម្ពុជានីតិកាល ទី៦បានអនុម័តលើបញ្ជីឈ្មោះតំណាង រាស្ត្ររដ្ឋសភានីតិកាលទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៦ (ដំណាក់កាល ២០១៨ ២០២៣) នោះ នាថ្ងៃទី៦ ខែកញ្ញា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានផ្ញើរសារលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាសម្ដេច តេជោ ហ៊ុន សែន។ ប្រធានរដ្ឋសភាវៀតណាមលោក ស្រី Nguyen Thi Kim Ngan បានផ្ញើរសារលិខិតអបអរសាទរជូនដល់ប្រធានរដ្ឋ សភាកម្ពុជា សម្ដេច ហេង សំរិន។

ក្នុងសារលិខិតអបអរសាទរទាំងនោះ ថ្នាក់ដឹកនាំវៀតណាមបន្តអះអាងជាថ្មីម្ដងទៀត ថា ជ័យជំនះរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦នាពេលកន្លងទៅ បានសរបញ្ជាក់ឲ្យឃើញនូវការជឿជាក់ យ៉ាងធំធេងរបស់ប្រជាជនកម្ពុជាចំពោះគណៈបក្សប្រជាជនកម្ពុជា ព្រមទាំងជឿជាក់ យ៉ាងមុតមាំថា ព្រះរាជា ណាចក្រកម្ពុជានឹងបន្តរក្សាយ៉ាងរឹងមាំនូវសន្តិភាព ឯករាជ្យ អព្យាក្រឹត ស្ថិរភាពនិងការអភិវឌ្ឍដោយវិបុលភាព ជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាកាន់តែត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។

ថ្នាក់ដឹកនាំវៀតណាមក៏ជឿជាក់យ៉ាងពេញលេញថា ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចីរភាពនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពនៅតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ក៏បានផ្ញើរលិខិតអបអរសាទរទៅកាន់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ