វៀតណាមជាដៃគូគួរអោយទុកចិត្តរបស់ EU
|
វៀតណាមជាដៃគូគួរអោយទុកចិត្តរបស់ EU |
(VOV)_នាថ្ងៃទី២៤ មិនា វៀតណាមនិង EU បន្តវង់ចរចារលើកទី១២ នៅទីក្រុងហាណូយ ស្ដីពី៖កិច្ចព្រមព្រៀងណពាណិជ្ជកម្មសេរី (EVFTA) ។ នេះគឺជាវង់ចរចារ ចុងក្រោយ ដើម្បីភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោក Joseph
Waldstein Wartenberg អ្នកនាំពាក្យនៃគណៈកម្មាធិការពាណិជ្ជកម្មនៃគណៈកម្មការ
អឺរ៉ុប ( EC) បានអះអាងថា៖ វៀតណាមជាមិត្ត ជាដៃគូគួរអោយទុកចិត្តរបស់ EU និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ និងកិច្ចសហប្រតិបត្តិការនានា
ក៏ដូចជា ការចរចារស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាកាយវិការសកម្ម១ក្នុង
ទំនាក់ ទំនងទ្វេភាគី។ លោក Wartenberg បានសង្កត់ធ្ងន់ថា៖ ឆ្នាំ២០១៥នេះ EU និងវៀតណាមនឹងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទិវាបង្កើតទំនាក់ ទំនងទ្វេភាគី។ EU យកចិត្តទុកដាក់ជាច្រើនចំពោះការពង្រឹងនិងពង្រីកទំនាក់ទំ
នងជាមួយវៀតណាម ដែលក្នុងនោះមានការជំរុញខ្លាំងទំនាក់ទំនងសេដ្ឋកិច្ច និង
ពាណិជ្ជកម្ម។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA នេះនឹងជំរុញកំណើន និងបង្កើតការងារធ្វើថ្មីនៅវៀតណាមផងនិង EU ផង៕