វៀតណាមជាដៃគូធម្មជាតិរបស់រុស្ស៊ីក្នុងគោលនយោបាយឆ្ពោះទៅខាងកើត

(VOVWORLD) - នាថ្ងៃទី ៩ ខែតុលា បន្ទាប់ពីបានចូលរួមសន្និសីទលើកទី ១៦ នៃក្លឹបពិគ្រោះយោបល់អន្តរជាតិ Valdai ដែលត្រូវបានរៀបចំនៅទីក្រុង Sochi សហព័ន្ធរុស្ស៊ី លោកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ Ivan Timofeev នាយកកម្មវិធីនៃក្រុមប្រឹក្សារុស្ស៊ីស្តីពីបញ្ហាអន្តរជាតិ (RIAC) បានមានបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមនៅទីក្រុងម៉ូស្គូអំពីតួនាទីរបស់វៀតណាមនិងអាស៊ានក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី។
វៀតណាមជាដៃគូធម្មជាតិរបស់រុស្ស៊ីក្នុងគោលនយោបាយឆ្ពោះទៅខាងកើត - ảnh 1 លោកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ Ivan Timofeev នាយកកម្មវិធីនៃក្រុមប្រឹក្សារុស្ស៊ីស្តីពីបញ្ហាអន្តរជាតិ (RIAC) (រូបថត៖ TTXVN)

ទាក់ទងទៅនឹងតួនាទីរបស់អាស៊ាននិយាយរួម និងវៀតណាមនិយាយដោយឡែកនៅក្នុងគោលនយោបាយឆ្ពោះទិសខាងកើតរបស់រុស្ស៊ី លោក Ivan Timofeev បានដកស្រង់សុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយសង្កត់ធ្ងន់ថាអាស៊ានគឺជាកត្តាសំខាន់ដែលមានតួនាទីជាមជ្ឈភាពនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ លោកក៏បន្តទៀតថាប្រទេសវៀតណាមគឺជាដៃគូធម្មជាតិរបស់រុស្ស៊ីក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតដោយសារមានហេតុផលជាច្រើនផ្សេងៗគ្នាផងដែរ។ ជាបឋម ប្រទេសទាំងពីរមានប្រវត្តិសាស្រ្តនៃទំនាក់ទំនងភាពជាដៃគូប្រពៃណីដ៏ល្អប្រពៃ។ ទោះបីជាមានការប្រែប្រួលដោយជំនាន់វ័យក្មេងនៃប្រទេសទាំងពីរមានចក្ខុវិស័យយ៉ាងទូលំទូលាយនិងសម្បូរបែបជាងមុនតាមទិសដៅផ្សេងគ្នាក៏ដោយ ប៉ុន្តែប្រពៃណីដ៏ល្អប្រពៃនេះបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ទំនាក់ទំនងទ្វេភាគីផងដែរ។លោក Ivan Timofeev បានជឿជាក់ថាវៀតណាម នឹងអនុវត្តគោលនយោបាយតុល្យភាព ពហុភាគី និងឯករាជ្យប្រកបដោយប្រសិទ្ធភាពក្នុងបរិបទនៃស្ថានភាពពិភពលោកដែលកំពុងវិវត្តន៍យ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ