វៀតណាមជាដៃគូសំខាន់របស់ EU ក្នុងអាស៊ាន

(VOVWORLD) - យោងតាមលោកឯកអគ្គរដ្ឋទូត Igor Driesmans សហភាពអឺរ៉ុប និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយបច្ចុប្បន្ននេះ កិច្ចព្រមព្រៀងនេះបានចូលជាធរមានរួចជាស្រេច។ 
វៀតណាមជាដៃគូសំខាន់របស់ EU ក្នុងអាស៊ាន - ảnh 1ឯកអគ្គរដ្ឋទូតលោក  Igor Driesmans - ប្រធានគណៈប្រតិភូ EU ប្រចាំអាស៊ាន បានផ្តល់បទសម្ភាសន៍ (រូបថត៖ Huu Chien/TTXVN)

ឯកអគ្គរដ្ឋទូត Igor Driesmans ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសង្កត់ធ្ងន់ថា វៀតណាមមិនត្រឹមតែជាដៃគូទ្វេភាគីដ៏ធំប៉ុណ្ណោះទេ ថែមទាំងជាដៃគូសំខាន់របស់ EU ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានទៀតផង។

ថ្លែងមតិជាមួយសារព័ត៌មានវៀតណាមដែលមានទីភ្នាក់ងារប្រចាំនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី ៧ ខែធ្នូ មុនពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់លុចសំបួ ហូឡង់ និងបែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល អបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ចាប់ពីថ្ងៃទី ៩ ដល់ ១៥ ខែធ្នូ លោកឯកអគ្គរដ្ឋទូត Igor Driesmans បានលើកឡើងថា៖ វៀតណាមជាប្រទេសអាស៊ីអាគ្នេយ៍មួយដែល EU មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយក្របខណ្ឌស្ថាប័នកិច្ចសហប្រតិបត្តិការ EU និងវៀតណាមនាពេលនេះគឺ “រឹង មាំខ្លាំងណាស់”។

យោងតាមលោកឯកអគ្គរដ្ឋទូត Igor Driesmans សហភាពអឺរ៉ុប និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយបច្ចុប្បន្ននេះ កិច្ចព្រមព្រៀងនេះបានចូលជាធរមានរួចជាស្រេច។ ភាគីទាំងពីរក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការនយោបាយផងដែរ។ លើសពីនេះ EU និងវៀតណាមក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិស្តីពីការបង្កើតក្របខណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាព ឬកិច្ចសហប្រតិបត្តិការស៊ីវិលផ្សេងទៀតនៅអឺរ៉ុប។ ធ្វើការវាយតម្លៃពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលលើកដំបូងរវាងសហភាពអឺរ៉ុប-អាស៊ាន   នាថ្ងៃទី១៤ ខែធ្នូ លោកឯកអគ្គរដ្ឋទូត Igor Driesmans បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនឹងមានវត្តមានរបស់ប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលចំនួន២៧រូប បូករួមទាំងជំនួបរវាងប្រធានស្ថាប័នពីររបស់សហភាពអឺរ៉ុប ជាមួយថ្នាក់ដឹកនាំអាស៊ាន ដែលមានចរិតលក្ខណៈជា "ប្រវត្តិសាស្ត្រ" និងមិនធ្លាប់មានតាំងពីមុនមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ