វៀតណាមជាដៃគូ១ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្វ្រិកខាងត្បូង
|
ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម
លោកស្រីKgomotso Ruth Magau (រូបថតៈThế Anh/TTXVN ) |
(VOVworld)-វៀតណាមជាដៃគូ១ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្វ្រិក
ខាងត្បូង។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអាហ្វិ្រកខាងត្បូងប្រចាំ នៅវៀត
ណាម លោកស្រី Kgomotso Ruth Magau ក្នុងពិធីរំលឹកខួបលើកទី២០នៃ ទិវាសេរី
ភាពរបស់អាហ្វិ្រកខាងត្បូង (ថ្ងៃទី២៧មេសា) ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី២៣
មេសានៅទីក្រុងហាណូយ(ប្រទេសវៀតណាម)។ តាមលោកស្រី Magau ថា នា
សព្វថ្ងៃ វៀតណាមនិងអាហ្វ្រិកខាងត្បូងខំប្រឹងប្រែងពង្រឹងនិងពង្រីកដោយឥត
ឈប់ ឈរចំណងមិត្តភាពរវាងប្រទេសទាំងពីរ រួមគ្នាស្វែងរកឱកាសនិងសក្តានុ
ភាព សហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺវិស័យពាណិជ្ជកម្មនិងឧស្សា
ហកម្ម។ ឯកអគ្គរដ្ឋទូត Magau ក៏ឲ្យដឹងថែមទៀតថា ពិធីរំលឹកទិវាសេរីភាពរបស់
អាហ្វិ្រកខាងត្បូង ជាឱកាសដើម្បីប្រជាជនអាហ្វ្រិកខាងត្បូងរំលឹកឡើងវិញ ដំណើ
ការតស៊ូ ដើម្បីបុព្វហេតុរំដោះប្រទេស កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕