វៀតណាមជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរអាហ្សង់ទីន

(VOVworld) - សភាពាណិជ្ជកម្មអាហ្សង់ទីន-តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រុមហ៊ុនទេស
ចរណ៍Viditerra ១៩១៥ និងស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន នាថ្ងៃទី៥វិច្ឆិកា បានសហការរៀបចំជំនួបចរចារនៅរដ្ឋធានី Buenos Aires​ ដើម្បីផ្ដល់ព័ត៏មានអំពីទឹកដី
មនុស្ស និងខឿនវប្បធម៌ដ៏វិសេសវិសាលនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះមានប្រទេស
វៀតណាមផង។អ្នកចូលរួមកម្មវិធីនេះ ត្រូវបានមើល video ឧទ្ទេសនាមអំពីវៀតណាម ទទួលទានម្ហូបអាហារជាប្រពៃណីមួយចំនួននិងស្ដាប់ការបំភ្លឺអំពីបញ្ហានានាដែល
ភ្ញៀវទេសចរយកចិត្តទុកដាក់ នាពេលមកទស្សនាប្រទេសនេះ។

 វៀតណាមជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរអាហ្សង់ទីន - ảnh 1
រមណីយដ្ឋានល្បីឈ្មោះមួយចំនួននៅវៀតណាម (រូបថត៖vietnamtourism.gov.vn)


នាយកក្រុមហ៊ុនទេសចរណ៍ Viditerra ១៩១៥ លោកស្រី Viviana Castro បានអះអាង
ថា វៀតណាមគឺជាកន្លែងទេសចរវប្បធម៌គួឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ភ្ញៀវទេស
ចររបស់ក្រុមហ៊ុននេះ បន្ទាប់ពីការធ្វើដំណើរទៅវៀតណាម បានឲ្យដឹងថាលទ្ធផល
នៃការធ្វើដំណើរនេះហួសពីបំណង ពីព្រោះមុនពេលចេញធ្វើដំណើរពួកគេមិនគិត
ថា វៀតណាមអាចទទួលសមិទ្ធិអភិវឌ្ឍន៍ដូឆ្នេះក្រោយពីរាប់សិបឆ្នាំមានសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ