វៀតណាមជានិច្ចកាលកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាមួយចិន

(VOVworld) - នៅសន្និសីទកាសែតនារសៀលថ្ងៃទី១៤ មករា នៅរដ្ឋធានីប៉េកាំង
របស់ចិន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនង
វៀតណាម ចិន (ថ្ងៃទី១៨ មករា ឆ្នាំ១៩៥០) ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen
Van Tho បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការ
អភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន។នេះគឺជាអាទិភាព១ក្នុងចំណោមអាទិភាពជួរមុខ មុនក៏ដូចជាក្រោយ និងយូរអង្វែង
ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។វៀតណាមក៏មានគោល
បំណងថា ចិនចាត់ទុកស្ថិរភាព​ ការសេចក្ដីអភិវឌ្ឍន៍សម្បូររុងរឿងរបស់វៀតណាម ជាឱកាសសំរាប់ចិនដែរ។

វៀតណាមជានិច្ចកាលកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាមួយចិន - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅចិនរៀបចំសន្និសីទកាសែតក្នុងឱកាសដើមឆ្នាំថ្មីសកល


តាមលោកឯកអគ្គរដ្ឋទូតថា ក្នុងឆ្នាំ២០១៤ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិ
ជ្ជកម្ម ជាចំណុចលេចធ្លោរក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ តំលៃប្រាក់
ពាណិជ្ជកម្មវៀតណាម-ចិនទទួលបាន៥៨,៥ពាន់លានដុល្លាអាមេរិក កើន១៦%
បើប្រៀបនឹងឆ្នាំ២០១៣។វៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី២របស់ចិន
ក្នុងប្លុកអាស៊ាន ខណៈដែលចិនជាវិនិយោគិនធំទី៩នៅវៀតណាម។
ក្នុងឆ្នាំ២០១៥នេះ វៀតណាមនិងចិនរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវា
បង្កើតទំនាក់ទំនងការទូត។នេះជាឱកាសសំខាន់ដើម្បីប្រទេសទាំង២លើក
កំពស់ថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូសហប្រតិបតិ្តការ
យុទ្ធសាស្ត្រលើគ្រប់វិស័យ។តាមលោកឯកអគ្គរដ្ឋទូត Nguyen Van Tho ថាក្នុងឆ្នាំ
២០១៥ ប្រទេសទាំង២ត្រូវបង្កើនជំនួបប្រាស្រ័យ ដំណើរទស្សនកិច្ចជាន់ខ្ពស់
ក៏ដូចជាការផ្លាស់ប្ដូររវាងក្រសួង ស្ថាប័ននិងតំបន់ ជាពិសេសគឺជំនាន់វ័យក្មេង សំដៅពង្រឹងទំនុកទុកចិត្តខាងនយោបាយនិងជំនឿជាក់យុទ្ធសាស្ត្រ។
ស្ដីពីបញ្ហាសមុទ្រខាងកើត ប្រទេសទាំង២ត្រូវបន្តដោះស្រាយដោយសន្តិវិធី
ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងគោរពផលប្រយោជន៍ដ៏ត្រឹមត្រូវ
របស់ប្រទេសនិមួយៗក្នុងនោះមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដី
ពីច្បាប់សមុទ្រឆ្នាំ១៩៨២។ខណៈដែលស្វែងរកដំណោះស្រាយដ៏ចីរភាព
យូរអង្វែងសំរាប់បញ្ហានេះ ភាគីទាំង២ត្រូវរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ
សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ត្រួតពិនិត្យល្អសភាព
ការណ៍ មិនទុកឲ្យស្ថានភាព កើតស្មុគស្មាញថែមទៀតជះឥទ្ធិពលដល់ទំនាក់
ទំនងរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ