វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកនៃអង្គការ Francophone

វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកនៃអង្គការ Francophone - ảnh 1
វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយបណ្ដាប្រទេសជា សមាជិកនៃអង្គការ Francophone។ (Image: wikipedia.com)

(VOVworld) – វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយបណ្ដាប្រទេសជា សមាជិកនៃអង្គការ Francophone។ នេះគឺជាការអះអាងរបស់អនុប្រធានរដ្ឋវៀត
ណាម លោកស្រី Nguyen Thi Doan ក្នុងពិធីទទួលជួបសន្ទនាជាមួយក្រសួងទទួល
បន្ទុក Francophone លោកស្រី Yamina Benguigui នាថ្ងៃទី ១៨ តុលា នៅទីក្រុង​
ហាណូយ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖ ការចូលរួម
Francophone របស់វៀតណាមគឺជាការអនុវត្តគោលនយោបាយកិច្ច ការបរទេស
ពហុភាគី ពហុបែបទំនាក់ទំនងអន្តរជាតិ ម្ចាស់ការធ្វើសមាហរណកម្ម អន្តរជាតិ
តាមនោះ រួមចំណែកដោះស្រាយរាល់បញ្ហាលើសកលលោក។ Francophone គឺជាកាណាល់មួយដែលជួយឧបត្ថម្ភវៀតណាមជំរុញទំនាក់ទំនង លើគ្រប់
វិស័យជាមួយបណ្ដាប្រទេសជាសមាជិកក្នុងប្លុកនេះ ជាពិសេសជាមួយបារាំង
និងប្រទេសអាហ្វ្រិកនិយាយភាសារបារាំង ផងដែរ។ អនុប្រធានរដ្ឋវៀតណាម
បានលើកច្បាស់ថា៖ វៀតណាមគាំទ្រអង្គការអន្តរជាតិ Francophone (OIF) បន្ត
ជំរុញរាល់សកម្មភាពលើវិស័យនយោបាយ អប់រំ វប្បធម៌ ឲ្យខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ