វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណងបន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
|
វាំង ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី |
(VOV)_បន្ទាប់ពីពិធីទទួលដ៏មហោឡារឹកនាព្រឹកថ្ងៃទី២៣ ធ្នូ នៅមរមរាជវាំង
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចូលបង្គំគាល់ព្រះមហាក្សត្រ
កម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី។ នៅទីនេះ ភាសគីទាំងពីរ
បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ
ការដ៏ល្អប្រសើលើច្រើនវិស័យ រវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ផ្លាស់ប្តូរអំពី
ទំនាក់ទំនង៖ អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ចីរភាព និងយូរអង្វែង រវាងប្រទេសទាំងពីរ លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណងបន្តពង្រឹងនិងពង្រីក
ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើជាមយយកម្ពុជា និងសម្ដែង
នូវជំនឿជឿជាក់ថា៖ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី នឹងបន្តពូនជ្រុំ
អោយទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងវៀត
ណាមនិងកម្ពុជា។ លោកប្រធានរដ្ឋ Truong Tan Sang និងព្រះមហាក្សត្រកម្ពុជា ព្រះ
បាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីមានគោលបំនងថា៖ ប្រទេសទាំងពីរនឹង
សម្រេចការងារបោះបង្គោលព្រំដែនស៊ីម៉ាលើដីគោកយ៉ាងឆាប់ៗ ដើម្បីកសាងខ្សែរ
ព្រំដែន១សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ លោកប្រធានរដ្ឋ
Truong Tan Sang ក៏បានស្នើព្រះមហាក្សត្រកម្ពុជា បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ
បង្កលក្ខណះដើម្បីជនវៀតណាមនៅកម្ពុជាស្ថិរភាពជីវភាពរស់នៅ រួមចំណែកបង្រឹង
និងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហ
មុនីបានអះអាងថា៖ប្រជាជនកម្ពុជាមិនអាចបំផ្លេចបានការគាំទ្រ និងការជួយឧបត្ថម្ភ
ដ៏ធំសម្បើមនិងថ្លៃធ្នូរដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានលៃទុកសំរាប់ប្រជា
ជនកម្ពុជា ហើយអះអាងថានឹងបន្តពូនជ្រុំអោយចំណងសាមគ្គីភាព មិត្តភាព កិច្ចស
សហប្រតិបត្តិការដ៏ល្អប្រសើ និងចីរភាពរវាងប្រជាជាតិវៀតណាម និងកម្ពុជា។
ក៏ក្នុងព្រឹកថ្ងៃនេះដែរ លោកប្រធានរដ្ឋ Truong Tan Sang និងគណៈប្រតិភូវៀតណាម
បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ ស្តូបតម្កល់ព្រះបរមរូប ព្រះមហាវីរ
ក្សត្រ សម្តេចព្រះនរោត្តម សីហនុ និងស្តូបគោរពវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀត
ណាមដែលបានពលីជីវិតនៅកម្ពុជាផងដែរ៕