វៀតណាមជានិច្ចកាលគោរពនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសជាដៃគូ
|
អ្នកនាំពា្យក្រសួងករបរទេសវៀតណាម លោក Le Hai Binh |
(VOVworld)-នារសៀលកញ្ញានៅក្រុងហាណូយ ក្រសួងការបរទេសវៀត
ណាមបានរៀបចំសន្និសីទកាសែតជាប្រចាំស្តីពីសកម្មភាពកិច្ចការបរទេស របស់វៀតណាមនាពេលខាងមុខ និងឆ្លើយសំនួររបស់អ្នកយកព័ត៌មាមាន
អំពី រាល់បញ្ហាដែលកំពុងមានការយកចិត្តទុកដាក់។ ក្នុងការឆ្លើយសំនួរស្តី
ថា នា ពេលថ្មីៗនេះ កាសែតហ្វីលីពីន មានបំណងលើកកំពស់ទំនាក់ទំនង
ជាមួយ វៀតណាមឲ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រ អ្នកនាំពាក្យក្រសួងការ
បរទេស វៀតណាម Le Hai Binh បានឲ្យដឹងថា៖
“ក្នុងគោលនយោបាយទូទៅស្តីពីកិច្ចការបរទេសឯករាជ្យម្ចាស់ការ
សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុភាគី ពហុបែប និងធ្វើសមា ហរណកម្មអន្តរជាតិដ៏ជ្រាលជ្រៅរបស់វៀតណាម យើងខ្ញុំជានិច្ចកាល យក ចិត្តទុកដាក់និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសជាដៃគូ ដើម្បីផលប្រ
យោជន៍របស់ប្រជាជនវៀតណាម និងផលប្រយោជន៍នៃបណ្តាប្រទេសជា
ដៃគូ សើម្បីសន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី ប៉ាស៊ី
ហ្វិក។ ក្នុងទំនាក់ទំនងជាមួយហ្វិលីពីន យើងខ្ញុំរក្សាគោលមាគ៌ា ពោល
ខាងលើ និងជឿជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម
ហ្វីលីពីន រួមចំណែកសកម្មចូលក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រ តិបត្តិការនិងអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅតំបន់អាស៊ី-ប៉ាស៊ី
ហ្វិក”។
ក៏ក្នុងសន្និសីទកាសែតនេះ លោក Le Hai Binh ក៏បានឲ្យដឹងអំពីទស្សន របស់វៀតណាមអំពីវិបត្តិធ្វើចំណាកស្រុកដែលទ្វីបអឺរ៉ុបកំពុងប្រឈមមុខ។ លោកបានលើកច្បាស់ថា ប្រទេសនានាត្រូវមានវិធានការបន្ទាន់ ក៏ដូចជា
ដំណោះស្រាយយូរអង្វែង ដោះស្រាយផលវិបាកនៃបញ្ហាជនចំណាកស្រុក ដោយឈរលើស្មារតីមនុស្សធម៌ សមស្របនិងរាល់កិច្ចសន្យាអន្តរជាតិ៕