វៀតណាមជានិច្ចកាលចាត់ទុក WB ជាដៃគូទំនុកទុកចិត្តក្នុងដំណើការអភិវឌ្ឍន៍

 
វៀតណាមជានិច្ចកាលចាត់ទុក WB ជាដៃគូទំនុកទុកចិត្តក្នុងដំណើការអភិវឌ្ឍន៍ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទទួលជួបសន្ទនាជា​មួយ​លោកស្រី Victoria Kwakwa (nguyentandung.org)

(VOV)_នារសៀលថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Tan Dung បានទទួលជួបសន្ទនាជា​មួយ​លោកស្រី Victoria Kwakwa នាយិកាធនាគាពិភពលោក (WB) ប្រចាំនៅវៀត​ណាម​ និងពិភាក្សាអំពីបណ្ដាដំណោះ ស្រាយប្រើប្រាស់ប្រភពទុន របស់ ​WB ប្រកប​ដោយមានប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រី​ 
Nguyen Tan Dung បានវាយតំលៃ​ខ្ពស់ ​ចំពោះការរួមវិភាគទានរបស់លោកស្រី Victoria Kwakwa ក្នុងរយះពេលកន្លង​ទៅ ដោយ​បានរួមជាមួយវៀតណាមសកម្មចលនា WB និងអ្នកផ្តល់ជំនួយ​ បន្ត​រក្សារ​ប្រភពទុនកម្ចីអាទិភាពសំរាប់វៀតណាម រួមចំណែកសំ
ខាន់ក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់វៀតណាម ក្នុងឱកាសនេះដែរ នាយករដ្ឋ​
មន្ត្រី Nguyen Tan Dung ក៏បានវាយតំលៃខ្ពស់ ការដែល WB បញ្ជូលវៀត​ណាមចូលក្នុង បញ្ជីរាយនាមបណ្ដាប្រទេសបន្ត ទទួលបានប្រភពទុនកម្ចី​អាទិភាព ក្នុងរយះពេល១៧ ឆ្នាំខាងមុខនេះ ដើម្បីជួយឧបត្ថម្ភវៀតណាមកាត់បន្ថយភាពក្រីក្រចីរភាព។ នាយករដ្ឋ
មន្ត្រី  Nguyen Tan Dung ក៏បាន​ស្នើភាគីទាំងពីរត្រូវស្រុះចិត្តគំនិតអំពីបទដ្ឋាន  ដើម្បីពីនោះ ជ្រើសរើសគំរោងការណ៍ជាក់ស្ដែងនានា ក្នុងការទប់ទលនឹងគ្រោះធម្មជាតិ​ អភិវឌ្ឍន៍
ហេដ្ឋា​រចនាសម្ព័ន្ធ …។ល។ រីឯ លោកស្រី Victoria Kwakwa បានអះអាងថា÷​WB ជានិច្ចកាលរួមដំណើរជាមួយវៀតណាម ក្នុងដំណើការកសាង​និងអភិវឌ្ឍន៍​សេដ្ឋកិច្ច ​
សង្គម…ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ