វៀតណាមជានិច្ចកាលចាត់ទុកEUជាដៃគូអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស

វៀតណាមជានិច្ចកាលចាត់ទុកEUជាដៃគូអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung និងប្រធាន EU
(រូបថតៈ Internet)

(VOVworld)-នៅក្នុងការសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) លោកHerman
Van Rompuy ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១វិច្ឆិការនៅទីក្រុងហាណូយ ប្រធាន​រដ្ឋ
សភាវៀតណាម Nguyen Sinh Hung បានវាយតម្លៃខ្ពស់ចំពោះតួនាទីអន្តរជាតិ
របស់ EU និងអះអាងថាវៀតណាមជានិច្ចកាលចាត់ទុកEUជាដៃគូអាទិភាពចម្បង
ក្នុងគោលនយោបាយកិច្ចការបរទេស និងមានគោលបំណង “កសាងទំនាក់ទំនង
ដៃគូសម្មភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងយូរអង្វែងដមើម្បីសន្តិភាព និងការអភិវឌ្ឍន៌ក្នុងតំបន់និងលើពិភពលោក”។  ប្រធានរដ្ឋសភា Nguyen Sinh
Hung ក៏បានវាយតម្លៃខ្ពស់ចំពោះការដែលភាគី ទាំងពីរបានចុះហត្ថលេខាជា
ផ្លូវការលើកិច្ចព្រមព្រៀងដៃគូនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ (PCA) និងចាប់ផ្តើមចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ រីឯខ្លួនវិញ ប្រធានEU
Herman Van Rompuy បានអះអាងថា EU វាយតម្លៃខ្ពស់តួនាទីរបស់វៀតណាម
ក្នុងប្លុកអាស៊ាន និងទំនាក់ទំនងរវាងវៀត ណាមជាមួយបណ្តាប្រទេសជាសមា
ជិកEU។ EU ក៏កំពុងសកម្មក្នុងការ ទទួលស្កាល់វៀតណាមជាខឿនសេដ្ឋកិច្ច
ទីផ្សារផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ