វៀតណាមជានិច្ចកាលចាត់ទុកម៉ុងហ្គោលីជាដៃគូសំខាន់

(VOVWORLD) - លោករដ្ឋមន្រ្តី Nyamaa Enkhbold បានអោយដឹងថា រដ្ឋមន្រ្តីការពារជាតិនៃ ប្រទេសទាំងពីរបានពិភាក្សាអំពីលទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈ យោគយល់គ្នាចុះហត្ថលេខាកាលពីឆ្នាំ ២០១៣រវាងក្រសួងការពារជាតិទាំងពីរ ព្រមទាំងឯកភាពបន្តអនុវត្តបណ្ដាខ្លឹមសារសហប្រតិបតិ្តការផ្នែកការពារជាតិទ្វេភាគី នាពេលខាងមុខ តាមនោះបង្កើតមូលដ្ឋានគ្រឹះគួរអោយជឿទុកចិត្តដើម្បីអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
វៀតណាមជានិច្ចកាលចាត់ទុកម៉ុងហ្គោលីជាដៃគូសំខាន់ - ảnh 1ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh (ខាងស្ដាំ) ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ុងហ្គោលីលោក Nyamaa Enkhbold (រូបថត៖ VGP)

  នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀត ណាមលោក Truong Hoa Binh បានអញ្ជើញទទួលជួប ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ុងហ្គោលីលោក Nyamaa Enkhbold ដែល កំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

        លោករដ្ឋមន្រ្តី Nyamaa Enkhbold បានអោយដឹងថា រដ្ឋមន្រ្តីការពារជាតិនៃ ប្រទេសទាំងពីរបានពិភាក្សាអំពីលទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈ យោគយល់គ្នាចុះហត្ថលេខាកាលពីឆ្នាំ២០១៣ រវាងក្រសួងការពារជាតិទាំងពីរ ព្រមទាំងឯកភាពបន្តអនុវត្តបណ្ដាខ្លឹមសារសហប្រតិបតិ្តការផ្នែកការពារជាតិទ្វេភាគី នាពេលខាងមុខ តាមនោះបង្កើតមូលដ្ឋានគ្រឹះគួរអោយជឿទុកចិត្តដើម្បីអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឆ្នាំ២០១៩ជាឆ្នាំរំលឹកខួបលើកទី៦៥ឆ្នាំទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះបានជាម៉ុងហ្គោលីមានគោលបំណង ចង់ជំរុញទំនាក់ទំនងជាមួយវៀតណាមឡើងកំពស់ថ្មី។

        ចំណែកឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងថា ក្នុងអំឡុងពេល៦៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំង ពីរត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ ហើយជំនឿទុកចិត្តនយោបាយកាន់តែខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ កសិកម្ម អប់រំ ត្រូវបានពង្រីកហើយសម្រេចបាន ប្រសិទ្ធភាពជាក់ស្ដែងផងដែរ។ វៀតណាមជានិច្ចកាលចាត់ទុកម៉ុងហ្គោលីជាដៃគូ សំខាន់ក្នុងតំបន់ ហើយមានគោលបំណងចង់់ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី រវាងប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិង ការអភិវឌ្ឍនៃតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ