វៀតណាមជានិច្ចកាលជាដៃគូសំខាន់ជួរមុខរបស់ហូឡង់នៅទ្វីបអាស៊ី

(VOVWORLD) - នារសៀលថ្ងៃទី១៤ មករា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចបរទេសនិងសហប្រតិបត្តិការអភិវឌ្ឍហូឡង់ លោកស្រី Sigrid Kaag រួមជាមួយ CEO នៃសហគ្រាសធំៗរបស់ហូឡង់ចំនួន១៣អង្គភាព ដើម្បីពិភាក្សាអំពីស្ថានភាពអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ហើយជំរុញសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគលើវិស័យឧស្សាហកម្មរវាងប្រទេសទាំងពីរផងដែរ។

វៀតណាមជានិច្ចកាលជាដៃគូសំខាន់ជួរមុខរបស់ហូឡង់នៅទ្វីបអាស៊ី - ảnh 1លោករដ្ឋមន្រ្តី Tran Tuan Anh និងគណៈប្រតិភូក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ BNEWS/TTXVN)
លោកស្រីរដ្ឋមន្ត្រី Sigrid Kagg បានអះអាងថា វៀតណាមជានិច្ចកាល ជាដៃគូសំខាន់ជួរមុខរបស់ ហូឡង់នៅទ្វីបអាស៊ី។ នាពេលកន្លងមក ប្រទេសទាំងពីរបាន សហប្រតិបត្តិការយ៉ាងស្អិតរមួតលើវិស័យជាច្រើន ជាពិសេសគឺវិស័យឧស្សាហ កម្ម ថាមពលស្អាត ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចវិលជុំ ក្នុងគោលដៅឆ្ពោះ ទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស កិច្ចព្រមព្រៀង EVFTA បាន បើកចេញរាល់កាលានុវត្តភាពដ៏ធំធេងសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ហើយនេះ ជាពេលវេលាដ៏សមស្របដើម្បីភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ឆ្លៀតឱកាសនេះដែរ លោករដ្ឋមន្រ្តី Tran Tuan Anh បានបកស្រាយបំភ្លឺបញ្ហា ជាក់ស្ដែងនានាដែលសហគ្រាសហូឡង់យកចិត្តទុកដាក់ ក៏ដូចជាបញ្ហាពាក់ព័ន្ធ ដល់ការប្រតិបត្តិ EVFTA ហើយការដែលវៀតណាមអាចជួយឧបត្ថម្ភអ្វីៗក្នុងយុទ្ធ សាស្ត្ររបស់វិនិយោគិនហូឡង់ដែលចង់នាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌល ផលិតកម្មនិងប្រើប្រាស់ក្នុងតំបន់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ