វៀតណាមជានិច្ចកាលជម្រុញនិងធានាសិទ្ធិមនុស្ស

វៀតណាមជានិច្ចកាលជម្រុញនិងធានាសិទ្ធិមនុស្ស - ảnh 1
តំណាងនានាបានជូនពរឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh បន្ទាប់ពីរបទថ្លេងមតិនាថ្ងៃទី៣មិនានៅក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
 (រូបថតៈ ố Uyên/TTXVN)


(VOVworld)-ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី២៥នៅ Geneva ស្វីស ក្រុមប្រឹក្សា
សិទ្ធិមនុស្សអ.ស.ប នាថ្ងៃទី២៤មិនាបានដំណើការសម័យពិភាក្សាស្តីអំពីការ
អនុវត្តន៍ សេចក្តីថ្លែងការ Vienna ១៩៩៣ និងកម្មវិធីសកម្មភាពធានានិងជម្រុញ
សិទ្ធិមនុស្ស។នៅទីនេះ  តំណាងវៀតណាមអះអាងក្នុងបទថ្លែងមតិរបស់ខ្លួនថា
នៅវៀតណាម មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិស្មើរភាពគ្នានិងរដ្ឋវៀតណាមជា
និច្ចកាលខំប្រឹងប្រែង ជម្រុញធានាការទទួលបណ្តាសិទ្ធិមនុស្ស គ្មានការប្រកាន់
ពូជសាសន៍ ប្រភពដើម ជំនឿសាសនានិងភេទឡើយ។ ទាក់ទិនដល់ បញ្ហា
ជនស្រាឡញ់ភេទដូចគ្នានិងជនប្តូរភេទ តំណាងវៀតណាមផ្តល់យោបល់ថា ក្រុមជនស្រឡាញ់ភេទដូចគ្នានិងប្តូរភេទនេះ ត្រូវការយកចិត្តទុកដាក់និងចែក
រំលែក ដើម្បីបំពេញបំណងប្រាថ្នាសមស្របរបស់ក្រុមនេះ អំពីការចូលរួមសម
ភាព​មានការរួមវិភាគទាន និងសម្របខ្លួនជាមួយសហគមន៍។ តំណាងវៀត
ណាម បានអំពាវនាវសហគមន៍អន្តរជាតិបន្តការ សន្ទនាបើកចំហរ សកម្មក្នុងការ
ប្រឆាំងការរើសអើងចំពោះក្រុមជនស្រឡាញ់ភេទដូចគ្នានិងប្តូរភេទនេះ។

        បទថ្លែងមតិរបស់តំណាងវៀតណាមស្ថិតក្នុងក្របខ័ណ្ឌនៃបណ្តាការពិភាក្សា ស្តីអំពីសេចក្តីថ្លែងការនិងកម្មវិធីសកម្មភាព Vienne ស្តីអំពីសិទ្ធិមនុស្សដែលបាន បណ្តាប្រទេសជាសមាជិកអ.ស.បព្រមព្រៀងគ្នាអនុម័តនាឆ្នាំ១៩៩៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ