វៀតណាមជានិច្ចកាលជំរុញនិងការពាររាល់សិទ្ធិរបស់នារី
|
ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Hoai Trung |
(VOV)_ថ្លែងមតិនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី៖ ដើម្បីវឌ្ឍនភាពរបស់នារី ក្នុង
ក្រប ខ័ណ្ឌនៃមហាសន្និបាត លើកទី ៦៨ អង្គការសហប្រជាជាតិ នាថ្ងៃទី ១១ ទី១៤ និងទី ១៦ តុលា ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Hoai Trung ប្រធានគណះប្រតិភូ អចិនត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ទៅលើការចាំបាច់ ជំរុញការចូលរួមរបស់នារីក្នុងជីវិតនយោបាយជាតិ និងចាត់ទុកនេះគឺជាការចាំបាច់ ដើម្បីកាត់បន្ថយភាពក្រីក្រ និងអនុវត្តរាល់គោលដៅអំពីការអភិវឌ្ឍន៍សហស្សវត្ស៍
(MDGs) ។ ឯកអគ្គរដ្ឋទូត Le Hoai Trung ក៏បានសង្កត់ធ្ងន់ទៅដល់គោលនយោបាយ មុនក៏ដូចជាក្រោយរបស់វៀតណាមគឺ ជំរុញនិងការពារគ្រប់សិទ្ធិរបស់នារី តាមរយះ
គោលនយោបាយ និងកម្មវិធីនានា ដើម្បីជំរុញការចូលរួមរបស់នារី ក្នុងគ្រប់ជ្រុងជ្រោយ
នៃជីវិត សេដ្ឋកិច្ច សង្គម និងនយោបាយរបស់ប្រទេសជាតិ។ ដូច្នេះ វៀតណាមទទួល
បានសមិទ្ធិ ជាច្រើន អំពីការលើកកំពស់តួនាទីរបស់នារី និង ត្រូវបានសហគមន៍ អន្តរជាតិវាយតំលៃខ្ពស់។ លោកបានអោយដឹងថា៖នាបច្ចុប្បន្ន វៀតណាមឈរលំ
ដាប់ថ្នាក់ទី៣ ក្នុងអាស៊ាន និងទី៤៨ លើទូទាំងពិភពលោកអំពីសន្ទស្សន៍សមភាពភេទ និងជាប្រទេស១ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥ មានចំនួនសមាជិកា សភាច្រើនបំផុតក្នុងអាស៊ាន៕