វៀតណាមជានិច្ចកាលជំរុញសាមគ្គីភាពសម្របសម្រួលជាតិនិងសាសនា


វៀតណាមជានិច្ចកាលជំរុញសាមគ្គីភាពសម្របសម្រួលជាតិនិងសាសនា - ảnh 1
វៀតណាមជានិច្ចកាលជំរុញសាមគ្គីភាពសម្របសម្រួលជាតិនិងសាសនា (Image: VNA)

(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃគឺ ថ្ងៃទី ៧ និងទី ៨ មេសា នៅទីក្រុង Geneva
 ប្រទេសស្វីស បានប្រព្រឹត្តទៅសន្និសីទស្តីពីការទប់ស្កាត់អំពើហឹង្សាជ្រុលនិយម។
 គណៈប្រតិ ភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅខាងក្រៅ
 អ.ស.ប.  លោក Nguyen Trung Thanh បានអញ្ជើញចូលរួមសន្និសីទលើកនេះ។
ថ្លែងមតិ នៅសន្និសីទ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh បានចាត់ទុកថា៖
 ការតស៊ូប្រឆាំងនឹងអំពើហឹង្សាជ្រុលនិយមទាមទាឲ្យមានការខំប្រឹងប្រែងរបស់
សហគមន៍អន្តរជាតិក៏ដូចជាការប្តេជ្ញាចិត្តធ្វើសកម្មភាពនៅថ្នាក់រដ្ឋនិងតំបន់ផង
ដែរ។​​ គឺជា ប្រទេសដែលមានជនរួមជាតិនិងសហគមន៍សាសនាផ្សេងគ្នាច្រើន
 គោលន យោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមស្តីពីការជំរុញសាមគ្គី
ភាពនិង សម្របសម្រួលជាតិនិងសាសនា ធានាសមភាពនិងមិនប្រកាន់សាសន៍
បានរួម ចំណែកធានាសាមគ្គីភាពសម្របសម្រួលជាតិក្នុងអំឡុងប្រវត្តិសាស្ត្រ
ការពារនិង អភិវឌ្ឍន៍ប្រទេសជាតិ។ វៀតណាមអំពាវនាវឲ្យប្រទេសនានាបន្ត
ធ្វើការសន្ទនាពិភាក្សា ដើម្បីទទួលបានចំមានសិការរួមអំពីនិយមន័យ «អំពើ
ហឹង្សាជ្រុលនិយម» ធ្វើជាមូលដ្ឋានដើម្បីឯកភាពនិងអនុវត្តវិធានការទប់ស្កាត់
ប្រយុទ្ធប្រឆាំងការរីកលូតលាស់នៃអំពើហឹង្សាជ្រុលនិយមនៅថ្នាក់ពិភពលោក
ទាំងមូលផងក្នុងតំបន់និងនៅ ប្រទេសនិមួយៗផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ