វៀតណាមជានិច្ចកាលជាសមាជិកមានការទទួលខុសត្រូវនិងរួមវិភាគទានយ៉ាងសកម្មក្នុងអាស៊ាន
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh |
(VOV)_ប្រការនេះត្រូវបានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរ
ទេសវៀតណាម លោក Pham Binh Minh អះអាងនៅក្នុងពេលឆ្លើយសម្ភាសន៍ជា
មួយអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍
លើកទី២០ នៃទិវាវៀតណាមក្លាយទៅជាសមាជិកអាស៊ាន (ថ្ងៃទី២៨ កក្កដាឆ្នាំ
១៩៩៥-ថ្ងៃទី២៨ កក្កដា ឆ្នាំ ២០១៥)។ លោក Pham Binh Minh បានចាត់ទុកថា៖
រយៈពេល២០ឆ្នាំ បានកត់សម្គាល់នូវជំហានអភិវឌ្ឍន៍ខ្លាំងក្លារបស់វៀតណាមលើ
គ្រប់វិស័យ ក្នុងការធ្វើសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិ។ បណ្ដាការរួមវិភាគ
ទានរបស់វៀតណាម បានរួមចំណែកសំខាន់ក្នុងដំណើការអភិវឌ្ឍន៍ ស្ថិរភាព របស់
អាស៊ាន។
“ មុននេះ២០ឆ្នាំ វៀតណាមបានសម្រេចចិត្តចូលរួមអាស៊ាន ។ នេះគឺជាសេច
ក្ដីសម្រេចចិត្តត្រឹមត្រូវ របស់បក្សនិងរដ្ឋ។ សេចក្ដីសម្រេចចិត្តនេះបានបង្កើតឡើង
បរិយាកាសសន្តិភាព ស្ថិរភាពសំរាប់ប្រទេសជាតិអភិវឌ្ឍន៍ ក្នុងរយៈពេល២០ឆ្នាំ។
នេះក៏គឺជាគោលជំហររបស់វៀតណាមគឺពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនី
យកម្ម។”
លោក Pham Binh Minh ក៏បានអោយដឹងថែមទៀតថា៖ ចាប់ពីពេលចូលរួម
អាស៊ាននេះ វៀតណាម បានកំណត់ជាសមាជិកសកម្មក្នុងអាស៊ាន ដោយចាត់ទុក
ថា៖ កសាងតំបន់សាមគ្គីភាព ខ្លាំងមាំមួន នេះគឺជាបរិយាកាសដើម្បីវៀតណាមអភិ
វឌ្ឍន៍ រក្សាសន្តិភាព និងស្ថិរភាព។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏
បានចាត់ទុកដែរថា៖ នាចុងឆ្នាំនេះ សហគមន៍អាស៊ានត្រូវបានកកើតឡើង វៀត
ណាមត្រូវតែសកម្មជាងទៀត ដើម្បីបំរើសកម្មភាពនានានាចុងឆ្នាំ២០១៥ នេះ៕