វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនបរទេស
|
វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនបរទេស (Image: VNA) |
(VOVworld) – នៅជំនួបសន្ទនាជាមួយលោក Shosuke Mori ប្រធានធនាគារ
Sumimoto Banking Corporation (SMBC) របស់ជប៉ុនប្រចាំនៅអាស៊ី-ប៉ាស៊ីហ្វិក
នារសៀលថ្ងៃទី ២៧ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែល SMBC វិនិយោគប្រភព
ទុនធំៗ ក្នុងបញ្ដាគំរោងការណ៍សំខាន់ៗរបស់វៀតណាមនារយៈពេលកន្លង
ទៅ។ លោក Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមជា
និច្ចកាលបង្ក លក្ខណៈងាយស្រួលសំរាប់វិនិយោគិនជប៉ុន ក្នុងនោះ មាន
SMBC នឹងព្រមទាំង សម្តែងនូវគោលបំណងថា៖ SMBC បន្តបើកទូលាយ
សកម្មភាពធ្វើអាជីវកម្មនៅ វៀតណាម រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់វៀតណាមឲ្យបានខ្លាំងក្លា ថែមទៀត។ រីឯខ្លួនវិញ លោក Shosuke
Mori បានអះអាងថា៖ SMBC នឹងបន្ត វិនិយោគនិងបើកទូលាយសកម្មភាព
របស់ខ្លួននៅវៀតណាមនាពេលខាងមុខ៕