វៀតណាមជានិច្ចកាលបង្កលក្ខណៈសំរាប់វិនិយោគិន បរទេស

វៀតណាមជានិច្ចកាលបង្កលក្ខណៈសំរាប់វិនិយោគិន បរទេស - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dungទទួលជួបសន្ទនាលោក Kenneth Juster អតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកនិងបច្ចុប្បន្នជានាយកប្រតិបត្តិជាន់ខ្ពស់សកលរបស់
មូលនិធិវិនិយោគ Warburg Pincus (nguyentandung.org.vn)



        VOV-នារសៀលថ្ងៃទី១០កក្កដានៅពិធីទទួលជួបសន្ទនាលោក Kenneth
Juster អតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកនិងបច្ចុប្បន្នជានាយក​ប្រតិបត្តិ
ជាន់ខ្ពស់សកលរបស់មូលនិធិវិនិយោគ Warburg Pincus ដែលកំពុង​បំពេញ​ទស្សន
កិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ចង់ឲ្យលោក
Kenneth Juster ដោយកត្តិនាមរបស់ខ្លួននឹងចលនាមជ្ឈដ្ឋានមន្ត្រី​អង្គភាព​អាជីវកម្ម​
អាមេរិក គាំទ្រវៀតណាមក្នុងការចរចារកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរ​
ប៉ាស៊ីហ្វីក (TPP)។ ទន្ទឹមនឹងនោះនាយករដ្ឋមន្ត្រី​Nguyen Tan Dung បានអះអាង​ថា​ វៀតណាមជានិច្ចកាលស្វាគមន៍បង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិន​បរទេស​ ក្នុងនោះមានវិនិយោគិនអាមេរិកមកស្វែងរកឱកាសសហប្រតិបត្តិការ​វិនិយោគ
រកស៊ីយូអង្វែងនៅវៀតណាម។ វៀតណាមចាត់ទុកជោគជ័យរបស់​វិនិយោគិន
បរទេសក៏ជាជោគជ័យរបស់វៀតណាមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ