វៀតណាមជានិច្ចកាលប្រគល់សិទ្ធិឲ្យនារីនិងជម្រុញសមភាពភេទ
|
លោកស្រី Pham Thi Hai Chuyen ថ្លែងមតិក្នុងសម័យប្រជុំ
(រូបថតៈ Lê Dương/TTXVN) |
(VOVworld)-នាថ្ងៃទី៩មិនា សម័យប្រជុំលើកទី៥៩ នៃគណៈកម្មាធិការតួនាទី
នារីអ.ស.ប (CSW ៥៩) បានប្រព្រឹត្តទៅជាផ្លូវការនៅទីស្នាក់ការអ.ស.បប្រចាំ
នៅក្រុង New York របស់អាមេរិក។ គណៈប្រតិភូវៀតណាមចូលរូមសន្និ សីទនេះដឹកនាំដោយលោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការ ងារយុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីភាព
ជឿនលឿនរបស់នារីវៀតណាម។
នៅសម័យប្រជុំ CSW ៥៩ នាថ្ងៃទី៩មិនា លោកស្រី Pham Thi Hai Chuyen
បានមានបទថ្លែងមតិ ដោយលើកត្រដែតរាល់សមិទ្ធិរបស់វៀតណាម ក្នុងការ
ប្រគល់សិទ្ធិប្រយោជន៍សម្រាប់នារី។តាមនោះ វៀតណាមជានិច្ចកាល ប្រគល់
សិទ្ធិសម្រាប់នារី បង្រួញគម្លាតនិងជម្រុញសមភាពភេទដោយឥតឈប់ ឈរ។ វៀតណាមទទួលបានសន្ទស្សន៍ចំណាត់ថ្នាក់គួរឲ្យគត់សម្គាល់ ក្នុងការ អនុវត្ត
សមភាពភេទនៃអ.ស.ប ឈរលំដាប់ថ្នាក់ទី៣ក្នុងតំបន់អាស៊ាន និង ឈរលំដាប់
ថ្នាក់ទី៤៧ក្នុងចំណោមប្រទេស១៨៧លើពិភពលោក។ ក្នុងបណ្តា ថ្ងៃជាបន្ត
លោកស្រី Pham Thi Hai Chuyen នឹងបន្តចូលរួមបណ្តាកិច្ចប្រជុំ ជាន់ខ្ពស់ និង
បណ្តាព្រឹត្តការណ៍នៅខាងក្រៅសន្និសីទផងដែរ៕