វៀតណាមជានិច្ចកាលផ្ដោតទៅលើការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាព ហើយមានគោលបំណងចង់រួមជាមួយចិននិងប្រទេសនានាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុង Shanghai នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចូលអន្តរ ជាតិចិនលើកទី១។
វៀតណាមជានិច្ចកាលផ្ដោតទៅលើការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាព ហើយមានគោលបំណងចង់រួមជាមួយចិននិងប្រទេសនានាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីបើក CIIE ២០១៨ (រូបថត៖ VGP)


នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍កិច្ចការបរ ទេសសំខាន់បំផុតទាំង៤របស់ចិនក្នុងឆ្នាំ២០១៨ ដោយមានការចូលរួមរបស់ ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំរដ្ឋាភិបាលចំនួន១៩រូប និងតំណាងនៃសហគ្រាសប្រមាណ ៣០០០អង្គភាពមកពីប្រទេសនិងតំបន់ដែនដីចំនួន១៣០ផងដែរ។ អញ្ជើញ ថ្លែងនៅពិធីបើក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អះអាងថា វៀតណាមជានិច្ចកាលផ្ដោតទៅលើការអភិវឌ្ឍទំនាក់ទំនងប្រកប ដោយស្ថិរភាព ហើយមានគោលបំណងចង់រួមជាមួយចិននិងប្រទេសនានាជំរុញ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មប្រកបដោយចីរភាពផងដែរ។ វៀត ណាមក៏គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយលក្ខណៈ បើកចំហរ សម ភាព តម្លាភាព គ្របដណ្ដប់និងឈរលើគោលការណ៍របស់អង្គការ WTO ក៏ដូចជា គាំទ្រការធ្វើសេរីភាវូបនីកម្មនិងជួយសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគផងដែរ។

        ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានឧទ្ទេសនាមអំពីសមិទ្ធផល មួយចំនួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ លោកអះអាងថា វៀតណាមសន្យាបង្កើតបរិយាកាស ធ្វើអាជីវកម្មវិនិយោគ ប្រកបដោយភាពងាយស្រួលនិងសមភាពសម្រាប់វិនិ យោគិនបរទេសទាំងឡាយ ដោយឆ្លើយតបទៅនឹងស្ដង់ដារអន្តរជាតិដ៏ជឿន លឿននិងបទដ្ឋានខ្ពង់ខ្ពស់នៃកិច្ចព្រមព្រៀង FTA ជំនាន់ថ្មីនានាផងដែរ។

        ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការនិងការទភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា ភាគីទាំងអស់ គប្បីបង្កើនកិច្ចសន្ទនា ការផ្លាស់ប្ដូរគោលនយោបាយរវាងរដ្ឋាភិបាលនិងសហ គ្រាស បង្កើនតម្លាភាពនិងការចែករំលែកព័ត៌មាន បទពិសោធន៍ក្នុងសម័យកាល បដិវត្តន៍ឧស្សាហកម្មលើកទី៤។ ទន្ទឹមនឹងនោះគឺចាំបាច់ត្រូវសុក្រិតប្រព័ន្ធច្បាប់ កែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្ម ជំរុញការជួយសម្រួលដល់បែបបទរដ្ឋ បាល ជាពិសេសគឺខាងផ្នែកគយ ព្រមទាំងសហការគ្នាជំរុញគម្រោងការណ៍ តភ្ជាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មនិង logistics ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ